លោក Donald Trump ត្រូវបានគេរំពឹងថារូបលោកនឹងផ្តល់ឆ្លើយពីភាពគ្មានទោសនៅតុលាការ New York

2023/04/04 11:21:45 pm        103

អាមេរិក ៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានពិគ្រោះយោបល់ជាមួយក្រុម មេធាវីរបស់លោក នៅប៉មអគារ Trump Tower ស្ថិតក្នុងទីក្រុង New York ស្របពេលដែលរូបលោកប្រឈមនឹងការចោទប្រកាន់បទព្រហ្ម ទណ្ឌបង្កើតប្រវត្តិសាស្រ្ត ។ 

លោកស្ថិតក្រោមការស៊ើបអង្កេតលើផ្រល់ប្រាក់១៣ម៉ឺនដុល្លារឲ្យទៅតារាភាពយន្តអាភាសដែលនាងនិយាយថា ពួកគេធ្លាប់មានសម្ព័ន្ធផ្លូវភេទជាមួយគ្នា មុនពេលការបោះឆ្នោតឆ្នាំ ២០១៦ ។ 

លោកបានច្រានចោលរាល់កំហុសឆ្គងទាំងអស់ ។ វិធានការសន្តិសុខបានដាក់បន្ថែម ពេលដែលក្រុមអាជ្ញាធ​ររំពឹងថា​នឹង​មានបាតុកម្មនៅក្រៅតុលាការ Manhattan នាថ្ងៃអង្គារនេះ ។

 លោក Trump វ័យ ៧៦ឆ្នាំ គឺជាអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលើកដំបូងគេ ដែលប្រឈមនឹងករណីព្រហ្មទណ្ឌ ។ 

អ្នកសាធារណរដ្ឋរូបនេះ បានសរសេរនៅលើបណ្តាញព័ត៌មានសង្គម Truth របស់លោកថា “ការតាមទម្លាក់​កំហុស”​គឺមុនពេលដែលរូបលោកធ្វើដំណើរចេញពីផ្ទះរបស់លោកនៅរដ្ឋ Florida ទៅកាន់រដ្ឋ New York កាលពីថ្ងៃចន្ទ ។ 

នៅព្រឹកថ្ងៃអង្គារនេះ ត្រូវនឹងពេលយប់នៅកម្ពុជា គេរំពឹងថា ក្រុមនគរបាល និងក្រុមមន្រ្តីតុលាការ ក៏ដូចជាក្រុមភ្នាក់ងារសេវាកម្មសម្ងាត់ នឹងអមដំណើរលោក Trumpឆ្លងកាត់ផ្លូវនៅ New York ទៅកាន់បរិវេណតុលាការ Manhattan ។ 

ការចោទប្រកាន់ដែលលោកប្រឈមនឹងបញ្ចេញឲ្យដឹងទាំងអស់អំឡុងសវនាការ ដែលកំណត់ធ្វើឡើងនៅវេលាម៉ោង ២ និង ១៥នាទីរសៀល ម៉ោងនៅអាមេរិក(ត្រូវនឹងម៉ោង ៧ និង ១៥នាទីម៉ោងសកល ហើយត្រូវនឹងម៉ោង ១២ និង ១៥នាទីយប់ ម៉ោងនៅកម្ពុជា ) ។ ក្រុមមេធាវីរបស់លោកនិយាយរួចហើយថា លោកនឹងឆ្លើយមិនព្រម​ទទួលទោសនោះទេ ៕ អត្ថបទ ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm