កោះតៃវ៉ាន់៖ សមាជិករាប់រយនាក់នៃសហគមន៍មីយ៉ាន់ម៉ារបស់កោះតៃវ៉ាន់ និងក្រុមបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យដទៃទៀត បានដើរក្បួនតាមដងផ្លូវនានាក្នុងទីក្រុងតៃប៉ិកាលពីថ្ងៃអាទិត្យ ដើម្បីប្រារព្ធទិវាបដិវត្តន៍និទាឃរដូវនៅមីយ៉ាន់ម៉ាសកល ដើម្បីឲ្យពិភពលោកបានដឹងលឺវិបត្តិដែលកំពុងកើតឡើងនៅសហភាពមីយ៉ាន់ម៉ា។

ការតវ៉ាស្រដៀងគ្នានេះបានកើតឡើងនៅទូទាំងសហភាពមីយ៉ាន់ម៉ា និងប្រទេសដទៃទៀតក្នុងថ្ងៃតែមួយ ជាផ្នែកមួយនៃចលនាអន្តរជាតិអំពាវនាវឱ្យមានសេរីភាព និងប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារយោធាថ្ងៃទី១ ខែកុម្ភៈ។ ចលនានេះមានការចូលរួមពីទីក្រុងចំនួន ៤១ នៅក្នុងប្រទេសចំនួន ១៨ រួមទាំងទីក្រុងតៃប៉ិ តូក្យូ និងសេអ៊ូលក្នុងចំណោមទីក្រុងដំបូងគេដែលរៀបចំព្រឹត្តិការណ៍សកលនេះ។ ក្រុមបាតុករបានស្រែកពាក្យស្លោកជាភាសាមីយ៉ាន់ម៉ា ក្នុងអំឡុងការហែក្បួននៅទីក្រុងតៃវ៉ាន់។ កោះតៃវ៉ាន់ជាកន្លែងសម្រាប់ជនអន្តោប្រវេសន៍ និងការធ្វើអន្តោប្រវេសន៍ប្រហែល ៤ម៉ឺននាក់មកពីប្រទេសមីយ៉ាន់ម៉ា៕
អត្ថបទ៖ សុខមាន