ទេសរដ្ឋមន្រ្តីលី ធុជ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍លើសកម្មភាពមីន

2023/04/04 11:47:40 pm        54

ភ្នំពេញ៖ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៤ខែមេសានេះ បានដឹកនាំ​កិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះរាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ផ្សេងៗ ក្នុងគោលបំណង​បង្ហាញពីវឌ្ឍនភាព​ការងារបោសសម្អាតមីនប្រចាំឆ្នាំ ផែនការសកម្មភាពបន្ត និងការតាំងចិត្តរបស់​ដៃគូអភិវឌ្ឍន៍​ក្នុងការចូលរួម​ជា​មួយ​រាជរដ្ឋាភិបាលលើការងារបោសសម្អាតមីន ដើម្បីឈានទៅសម្រេចគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥​ពិធីនេះ​ប្រារព្ធ​ធ្វើឡើង​នៅសណ្ឋាគារសុខាភ្នំពេញ។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្រដ៏សប្បុរស និងកិច្ចខិតខំ​ប្រឹងប្រែងរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករ វិស័យឯកជន និងអង្គការនានា ដែលបានផ្តល់នូវការគាំទ្រដល់សកម្មភាពមីន និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ព្រមទាំងបាន​បង្ហាញពី​ចំណាប់អារម្មណ៍ និងការប្តេជ្ញាចិត្តខ្ពស់ក្នុងការសម្រេចឲ្យកម្ពុជាគ្មានមីននៅឆ្នាំ២០២៥។ ការគាំទ្រទាំងនេះ ពិតជា​បានធ្វើឱ្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាព សន្តិសុខ និងជីវភាពរស់​នៅរបស់ប្រជាជន​កម្ពុជា​ដែលងាយរងគ្រោះបំផុត និងកំពុងរស់នៅក្នុងសហគមន៍ដែលរងផលប៉ះពាល់​ដោយសារសំណល់​ជាតិផ្ទុះ​ពីសង្រ្គាម ហើយសមិទ្ធិផលសេដ្ឋកិច្ច-សង្គមដ៏គួរឲ្យកត់សម្គាល់បែបនេះ មិនអាចសម្រេចបានឡើយ ប្រសិនបើគ្មាន​សន្តិភាពពេញផ្ទៃប្រទេស ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងថា សកម្មភាពមីនមនុស្សធម៌ រយៈពេល ៣០ឆ្នាំនេះ មិនត្រឹមតែ​ចូលរួម​ដល់កិច្ចគាំពារសន្តិភាព និងសន្តិសុខប៉ុណ្ណោះទេ វាថែមទាំងបានចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍនៅកម្ពុជា តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក្នុងទំហំផ្ទៃដីបោសសម្អាតរួចចំនួន ២.៥៧៩ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីប្រមាណ ៧៦ % ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពកសិកម្ម។

រយៈពេល ៦ ឆ្នាំចុងក្រោយនេះ កម្ពុជាបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម បានជាងមួយភាគបី នៃផ្ទៃដីបោសសម្អាតរួចក្នុងរយៈពេល ៣០ឆ្នាំ។ ជាមួយគ្នានេះ រយៈពេល ៣ឆ្នាំចុងក្រោយ ២០២០-២០២២ កម្ពុជាបានរំដោះផ្ទៃដីមានមីនចំនួន ៤២០ គីឡូម៉ែត្រក្រឡា ស្មើនឹងពាក់កណ្តាល​នៃការងារបោសសម្អាត​មីន​មនុស្សធម៌របស់រដ្ឋភាគីចំនួន ៣៣ ប្រទេសនៃអនុញ្ញាអូតាវ៉ា ដែលកំពុងតែប្រឈម និងប្រតិបត្តិការ​បោស​សម្អាតមីន។

បើទោះបីមានកិច្ចខិតខំប្រឹងប្រែងយ៉ាងណាក្តី គិតត្រឹមត្រីមាសទី១ ឆ្នាំ២០២៣ កម្ពុជា នៅបន្តរងផលប៉ះពាល់​ដោយ​សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមលើផ្ទៃដីចំនួន ១.៨៨៥ គីឡូម៉ែត្រក្រឡា ក្នុងនោះផ្ទៃដីមានមីនចំនួន ៥៦៣ គីឡូម៉ែត្រក្រឡាដែលកម្ពុជាមានកាតព្វកិច្ចត្រូវបញ្ចប់ក្នុងឆ្នាំ២០២៥ ផ្ទៃដីមានគ្រាប់បែកចង្កោមចំនួន ៧២៩ គីឡូម៉ែត្រក្រឡា និងផ្ទៃដីមានយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតចំនួន ៥៩៣ គីឡូម៉ែត្រក្រឡា។

លើសពីនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ឆ្នាំ២០២៣ នេះ គឺជាឆ្នាំមួយដែលកម្ពុជាបាន​ដាក់ផែនការ​គ្រោងបោសសម្អាតមីនក្នុងទំហំផ្ទៃដីធំជាងគេរហូតដល់ ៤១១ គីឡូម៉ែត្រក្រឡា ដែលមានការគាំទ្រពី​គម្រោង​សម្តេចតេជោសម្រាប់សកម្មភាពមីន មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ និងដៃគូអភិវឌ្ឍន៍។ ផែនការនេះ បានកាត់​បន្ថយមកនៅត្រឹម ៣៥៦ គីឡូម៉ែត្រក្រឡា សម្រាប់ ៩ខែទៀតក្នុងឆ្នាំ២០២៣ បន្ទាប់ពីផ្ទៃដីមួយចំនួន​បានបោស​សម្អាត​​រួចក្នុងត្រីមាសទី១។ ដោយឡែកសម្រាប់ផែនការឆ្នាំ២០២៤-២០២៥ បន្តទៀត កម្ពុជាត្រូវការបោស​សម្អាត​មីនក្នុងទំហំផ្ទៃដីប្រមាណ ១៧៩ គីឡូម៉ែត្រក្រឡា និងត្រូវការថវិកាចំនួន ៤៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

ក្រោយឆ្នាំ២០២៥ កម្ពុជានៅត្រូវការ ការគាំទ្របន្ថែមទៀតពីដៃគូអភិវឌ្ឍន៍ និងសប្បុ រសជននានា ក្នុងដោះស្រាយ​បញ្ហាគ្រាប់បែកចង្កោម គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀត កិច្ចសង្រ្គោះជនរងគ្រោះ និងសកម្មភាពអប់រំ​យល់ដឹងអំពីហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាម ជាដើម៕ អត្ថបទ ៖ សុភណ្ឌ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm