ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ កីឡាករក្បាច់គុន កងយោធពលខេមរភូមិន្ទ ចំនួន៣នាក់ ជំនាញគុនល្បុក្កតោរបស់កងពលតូចថ្មើរជើងលេខ៥១ បានចូលរួមប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍លើកទី១ នៅរាជធានីភ្នំពេញ ទទួលបានមេដាយមាស ចំនួន ២គ្រឿង និងប្រាក់ ចំនួន ១គ្រឿង។
គួរបញ្ជាក់ថា កកីឡាករក្បាច់គុនកងយោធពលខេមរភូមិន្ទ ជជំនាញគុនល្បុក្កតោរបស់កងពលតូចថ្មើរជើងលេខ៥១ សរុបចំនួន១២នាក់ ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនាយសេនាធិការ យោធភូមិភាគទី៥ និងឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូច ថ្មើរ ជើងលេខ៥១ ដែលកំពុងជំរុញការហ្វឹកហាត់ ដោយយកចិត្តទុកដាក់ និងអស់ពីសមត្ថភាព ដើម្បីត្រៀមខ្លួនចូលរួមប្រកួតដណ្តើមមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៉ី ហ្គេម លើកទី៣២ នាខែឧសភាខាងមុខ ដែលជាមោទនភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូល៕ អត្ថបទ ៖ ឧត្ដម








