អាមេរិក៖ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានមកដល់រដ្ឋ Florida វិញកាលពីថ្ងៃអង្គារ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំឯកសារពាណិជ្ជកម្មនៅក្នុងទីក្រុងញូវយ៉ក។ លោក Trump បានផ្តល់ចម្លើយពីភាពគ្មានទោសកំហុសចំពោះបទឧក្រិដ្ឋចំនួន ៣៤ករណីនៃការក្លែងបន្លំឯកសារពាណិជ្ជកម្មនៅក្នុងពេលវេលាជាប្រវត្តិសាស្ត្រសម្រាប់សហរដ្ឋអាមេរិក។
ចុងចោទលោក Donald Trump កាលពីថ្ងៃអង្គារ ទី៤ ខែមេសាបានបដិសេធចោលកំហុសទាំងអស់ ខណៈរដ្ឋអាជ្ញាបានចោទប្រកាន់លោកពីបទបង់ប្រាក់ទៅឱ្យស្ត្រី ២នាក់មុនការបោះឆ្នោតនៅសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៦ ដើម្បីបំបិទមាត់មិនឲ្យផ្សព្វផ្សាយពីទំនាក់ទំនងផ្លូវភេទរបស់ពួកគេជាមួយលោក។ នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមលើកដំបូងរបស់លោក Trump ចាប់តាំងពីការចូលបង្ហាញខ្លួននៅតុលាការនៅតំបន់ Manhattan កាលពីព្រឹកថ្ងៃអង្គារ អតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានសរសេរនៅលើបណ្តាញសង្គមរបស់លោក Truth Social ថា សវនាការនេះពិតជាភ្ញាក់ផ្អើលដល់មនុស្សជាច្រើនក្នុងរឿងមិនគួរមានការភ្ញាក់ផ្អើល ដូច្នេះគ្មានរឿងក្តីអ្វីទាំងអស់។
ស្ទើរតែគ្រប់អ្នកជំនាញច្បាប់បាននិយាយថា ពុំមានករណីណាមួយនៅទីនេះនោះទេ។ ពុំមានអ្វីដែលធ្វើខុសច្បាប់នោះឡើយ។ លោក Trump អាយុ ៧៦ឆ្នាំបាននិយាយថា «ពុំមានកំហុសនោះទេ» នៅពេលត្រូវបានគេសួរ។ លោក Trump មិនបាននិយាយអ្វីឡើយ ខណៈលោកចូលទៅក្នុងបន្ទប់សវនាការ ឬពេលដែលលោកចាកចេញមកវិញប្រហែលមួយម៉ោងក្រោយមក៕
អត្ថបទ៖ ប៊ុនថន