Spurs ពាក់អាវ​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​យប់មិញ ​ខណៈ Bale ស៊ុត Hat-Trick យកឈ្នះ Sheffield ៤-០

2021/05/03 05:57:12 pm        358

បាល់ទាត់៖ ​ក្រុម Tottenham Hotspur បាន​ហក់​ឡើងមក​លេខ៥ បណ្តោះអាសន្ន​ក្រោយ​ជ័យជំនះ ៤-០ លើ​ក្រុម​ដែល​ធ្លាក់​ទៅហើយ Sheffield United ក្របខណ្ឌ English Premier League​។ ​ជំនួប​យប់មិញ​ក្រុម​ម្ចាស់ផ្ទះ Spurs បាន​ពាក់អាវ​ដែលមាន​និមិត្តសញ្ញា​អង្គការ​ផ្កាយ​សមុទ្រ​កម្ពុជា​។​

​​អាវ​កីឡា​ដែល​ត្រូវបាន​ពាក់​ក្នុង​ការប្រកួត ​នឹងត្រូវ​ចុះហត្ថលេខា​ដោយ​កីឡាករ​ និង​ដាក់​ដេញថ្លៃ​ដើម្បី​រៃ​អង្កា​ស​ថវិកា​ឲ្យ​អង្គការ​ផ្កាយ​សមុទ្រ ​និង​មូលនិធិ​របស់​ក្លឹប​ Tottenham Hotspur ដែលមាន​គោលដៅ​បង្កើត​ឳ​កាស​នាំមក​នូវ​ ការផ្លាស់ប្តូរ​ក្នុង​ជីវិត​ដល់​ប្រជាជន​ក្នុង​សហគមន៍​មូលដ្ឋាន។​ ​​ខ្សែប្រយុទ្ធ​សញ្ជាតិ​វែ​ល Gareth Bale បាន​ក្លាយជា​តួអង្គ​សំខាន់​ក្នុង​ជ័យជំនះ​យប់មិញ​ដោយ​ធ្វើបាន ៣គ្រាប់​ម្នាក់ មុន​ពេលដែល​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Heung-min Son បន្ថែម​គ្រាប់​ចុងក្រោយ​។ ​​ជ័យជំនះ​នេះ​ធ្វើឲ្យ​ក្រុម​របស់​អ្នកចាត់ការ​បណ្តោះអាសន្ន Ryan Mason ឡើងមក​លេខ៥ បណ្តោះអាសន្ន​ក្នុង​តារាង​មាន ៥៦ពិន្ទុ​ពីលើ West Ham ១ពិន្ទុ​ពីលើ Liverpool ២ពិន្ទុ​តែ​ក្រុម​ទាំង ២ ​នេះ​នៅសល់​ ១​ប្រកួត​ក្នុង​ដៃ​។

​​ចំណែក Chelsea បន្ត​គ្រប់គ្រង​តំណែង​លេខ៤ មាន ៦១ពិន្ទុ​ក្រោយ​ឈ្នះ Fulham ២-០​។ ​​ជំនួប​មួយគូ​ទៀត​យប់មិញ Arsenal បាន​យកឈ្នះ​នៅ​ទឹកដី Newcastle ២-០ ដោយ​គ្រាប់​បាល់​របស់ Mahamed Elneny ​និង Pierre-EmerickAubameyang​។ ​បី​ពិន្ទុ​នេះ Arsenal ឡើងមក​លេខ៩ ក្នុង​តារាង​ ខណៈ Newcastle បន្ត​ស្ថិត​ក្បែរ​តំបន់​គ្រោះថ្នាក់​មាន ៦ពិន្ទុ​ពីលើ Fulham៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        67
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        266
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        324

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm