ប្រធាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ចង់​ឲ្យ​វិនិយោ​គិន​ជប៉ុន​ដាក់​ទុន​វិនិយោគ​នៅ​កម្ពុជា ជាជាង​ត្រឹម​ការ​ស្រលាញ់​

2023/04/05 05:11:44 pm        208

​បាល់ទាត់៖ លោក Akihiro Kato ប្រធាន​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ ចង់​ឃើញ​វិនិយោ​គិ​ន​ជប៉ុន​ដាក់​ទុន​វិនិយោគ​កាន់​តែ​ច្រើន​នៅ​ប្រទេស​កម្ពុជា ដើម្បី​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ឲ្យ​រីក​ចម្រើន​កាន់តែ​ឆាប់រហ័ស ជាជាង​ការ​ពោល​ពាក្យ​ថា ស្រលាញ់​ប្រទេស​កម្ពុជា​តែមួយ​មុខ។ ​

​ការ​លើក​ឡើង​រប​ស់បុ​រស​ជនជាតិ​ជប៉ុនដែល​រកស៊ី​នៅ​កម្ពុជា​រូបនេះ ស្របពេល​ឆ្នាំ​២០២៣ គឺជា​ខួប ៧០​ឆ្នាំនៃ​ទំនាក់ទំនង​កា​ទូត​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន។ លោក​ថា ៧០​ឆ្នាំ​មកនេះទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ពិតជា​ល្អ​មែន​ទែន។ តែ​ក្នុងនាម​ពលរដ្ឋ​ជប៉ុន លោក​ចង់ឃើញ​វិនិយោគិ​ន​ជប៉ុនមក​វិនិយោគ​នៅ​កម្ពុជា​កាន់តែច្រើន ដើម្បី​ជំរុញ​មិត្តភាព​កាន់តែ​ស្អិតរ​មួត ក៏ដូចជា​រួមចំណែក​អភិវឌ្ឍ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ផងដែរ។​ ​គួរ​ដឹងថា ក្រៅពី​មានមុខ​ជំនួញ​នៅ​កម្ពុជា លោក Akihiro Kato បាន​បង្កើត​ក្លិប​បាល់ទាត់​មួយដែល​បច្ចុប្បន្ន​មាន​មូលដ្ឋាន​នៅ​ខេត្ដ​សៀមរាប។ ដើម្បី​រួមចំណែក​ការអភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះលោក​នឹង​សហការ​ជាមួយ​វិនិយោគិ​ន​ជប៉ុន​ផ្សេងៗ​ទៀត ដើម្បី​សាងសង់​កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​មួយ​លើ​ផ្ទៃដី​ប្រមាណ ៥ហិកតានៅ​ជាយក្រុង​សៀមរាប។​

​សូម​រំ​លឹកថា ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របាន​បង្កើតឡើង​តាំងពី​ឆ្នាំ​២០១៥ នៅ​រាជធានី​ភ្នំពេញ មុន​ប្ដូរ​មូលដ្ឋាន​ទៅ​ខេត្តសៀមរាបនៅ​ឆ្នាំ​២០១៧ រហូតមកដល់​បច្ចុប្បន្ន ដោយ​ប្រើប្រាស់​កីឡដ្ឋាន​មួយចំនួនបម្រើ​ឲ្យ​ការប្រកួត​របស់ខ្លួន មុន​ក្លិប​ប្រកាស​ត្រៀម​សាងសង់​កីឡដ្ឋាន​ផ្ទាល់ខ្លួន​នាពេល​ឆាប់ៗ​ខាងមុខ។ នេះ​គឺជា​ដំណឹង​ល្អ​មួយសម្រាប់​អ្នកគាំទ្រនៅ​ខេត្តសៀមរាប តែ​លោក Akihiro Kato ពុំទាន់​បញ្ជាក់​លម្អិត​ពី​ទីតាំង​ត្រូវ​សាងសង់​នោះទេ ដោយ​គ្រាន់តែ​អះ​អាង​ថាធ្វើដំណើរ​ប្រមាណ ១៥​នាទី​ប៉ុណ្ណោះ​ពី​កណ្ដាល​ក្រុង​សៀមរាប៕

អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        60
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        88
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        426

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm