សមយុទ្ធកងទ័ពកម្ពុជា-ចិន ចង់បង្ហាញដល់ពិភពលោកកាន់តែច្បាស់អំពីមិត្តភាពដែកថែប ដោយមិនអាចបំបែកបំបាក់បាន

2023/04/05 06:10:00 pm        598

កំពង់ឆ្នាំង៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា និងចិននាពេលនេះ គឺបានបង្ហាញ​ដល់​ពិភពលោក​ឲ្យកាន់តែច្បាស់បន្ថែមទៀតថា«មិត្តដែកថែប»រវាងកម្ពុជា-ចិន​មិនអាចបំបែកបំបាក់​បាននោះឡើយ ​ខណៈការធ្វើសមយុទ្ធនេះ ដើម្បីបង្កើនកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នាឲ្យកាន់​តែជិតស្និតថែមទៀត សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ និង​សកលលោកផងដែរ។

ថ្លែងក្នុងឱកាស អញ្ជើញក្នុងពិធីបិទសមយុទ្ធនាគមាសកម្ពុជា-ចិន ២០២៣ ធ្វើឡើង​នៅមជ្ឈមណ្ឌល​ហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ «ប្រតិបត្តិការការពារ សន្តិសុខ ក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌ នៃកងទ័ពប្រទេសទាំងពីរកម្ពុជា-ចិន»​ នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សមយុទ្ធ«នាគមាស​ឆ្នាំ២០២៣»​រវាង​កងទ័ពកម្ពុជា ​និងចិនលើកទី៥នេះ បានផ្តល់ឱកាស​ដល់កងទ័ពទាំងពីរទទួល​បានការផ្លាស់ប្តូរ​បន្ថែម​ នូវចំណេះដឹង​បទពិសោធន៍ ​រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ច​សហប្រតិបត្តិការ​ជាមួយគ្នា កាន់តែ​ជិតស្និត​ថែមទៀត​សម្រាប់គាំទ្រដល់សន្តិសុខក្នុងតំបន់ ​និងសកលលោក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា តាមរយៈសមយុទ្ធរួមគ្នាជាមួយកងទ័ពចិន​ក្នុងរយៈពេល២០ថ្ងៃមកនេះ ​កងទ័ពកម្ពុជាក៏ទទួលបាននូវបទពិសោធន៍ និងចំណេះដឹងថ្មីៗ​ថែមទៀត​ ដូចជាការចល័តកងកម្លាំង ​ការដោះស្រាយជាយថាហេតុ ​ការរុករកបោសសំអាតមីន និង​យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ប្រតិបត្តិការមនុស្សធម៌ ​ការដោះស្រាយជំងឺឆ្លង និងកិច្ចការសង្គម​មួយ​ចំនួនទៀត ​និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការត្រៀមរៀបចំ​កម្លាំង​សម្រាប់ចូលរួមព្រឹត្តិការណ៍ SEA Games-ASEAN. Para Games 2023 នាពេលដ៏ខ្លីខាងមុខទៀតផងដែរ។

សម្តេចប្រមុខការពារជាតិ បានបញ្ជាក់បន្ថែមទៀតថា សមយុទ្ធនេះ«ពិតជាមានសារៈសំខាន់​ជា​យុទ្ធសាស្រ្ត នៃទំនាក់ទំនងកម្ពុជា-ចិន កាន់តែមានភាពចាំបាច់ថែមទៀ​តនៅក្នុងបរិបទ​នៃ​ការផ្លាស់ប្ដូរ និងបញ្ហាប្រឈមនានាយ៉ាងខ្លាំងក្លានៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ និង​ស្របតាមការប្តេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាល ​កងទ័ពប្រទេសទាំងពីរ មិនថាស្ថានភាពអន្តរជាតិ​មានការផ្លាស់ប្ដូរយ៉ាងណាក៏ដោយ​ ក៏ប្រទេសយើងទាំងពីរនឹងធ្វើឱ្យកាន់តែស៊ីជម្រៅឥតងាករេនូវ «មិត្តភាពដែកថែប» ​យ៉ាងជិតស្និទ្ធ និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការជាក់ស្ដែង ឈ្នះ ឈ្នះ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សំដៅ «ជម្រុញកសាងសហគមន៍វាសនារួមសម្រាប់​មនុស្សជាតិ»។

សម្ដេច​ពិជ័យ បានអះអាងទៀតថា សមិទ្ធផលសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា ​និងចិន លើកនេះ បាន​បន្សល់​ទុកនូវ​និមិត្ត​សញ្ញាមួយដ៏រឹងមាំសម្រាប់កត់ត្រាទុកក្នុងប្រវត្តិសាស្ត្រយោធា នៃកិច្ច​សហប្រតិបត្តិការមិត្តភាពរវាងប្រទេស ​និងកងទ័ពទាំងពីរ ស្របពេលដែល​ស្ថានការណ៍​នៅ​លើពិភពលោកមានភាព​ប្រែប្រួល និងវិវត្តន៍យ៉ាងឆាប់រហ័ស ​និងក្រោយវិបត្តិជំងឺកូវីដ-១៩ មាន​ភាពធូរស្រាល, មាន​សុខសន្តិភាព​ ជំនះគ្រប់ ​ឧបសគ្គគ្រប់បែបយ៉ាង​ រួមចិត្តតែមួយ ​កៀកស្មាគ្នា និង​ធ្វើការជាមួយគ្នាគ្រប់ការលំបាក​ និងគ្រប់កាលៈទេសៈ ​សម្រេច​បានជោគជ័យតាមផែន​ការ​គ្រោងទុក។

សម្តេចពិជ័យសេនា ក៏បានលើកឡើងផងដែរថា សមិទ្ធផលដែលសម្រេចបានពីការធ្វើ​សមយុទ្ធ​រួមគ្នា​លើកទី៥នេះ ស្របពេលដែលរដ្ឋាភិបាលប្រទេសទាំងពីរ​បានប្រកាសបើក​ព្រឹត្តិការណ៍ «ឆ្នាំមិត្តភាពកម្ពុជា-ចិន»ដើម្បីអបអរសាទរខួបលើកទី៦៥ ​នៃការបង្កើតទំនាក់ទំនងការទូត និង​ឆ្នាំមិត្តភាព​ឆ្ពោះទៅយុគសម័យថ្មីនៃការកសាងសហគមន៍វាសនារួម ​កម្ពុជា-ចិន ប្រកបដោយ​គុណភាព និងស្ដង់ដារខ្ពស់ ដើម្បីបន្តថែរក្សាទំនាក់ទំនង​មិត្តភាព​ដែកថែប​ដែលជា​រតនៈសម្បត្តិ​ដ៏មាន​តម្លៃបំផុតគ្រប់ជំនាន់​ នឹងបន្តគាំទ្រគ្នាទៅវិញទៅមកលើបញ្ហា ​ដែលជាផលប្រយោជន៍ស្នូល​រវាង​គ្នានិងគ្នា ​និងចាត់ទុកថា ​កិច្ចសហប្រតិបត្តិការនេះ​ពិតជាមានសារៈសំខាន់ណាស់ សម្រាប់​សហគមន៍ ​វាសនារួមកម្ពុជា-ចិន។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ​ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងកងទ័ពរំដោះប្រជាជនចិន​ ដែលជានិច្ចកាលតែងតែ​គាំទ្រ​ឥតងាករេ​ចំពោះកិច្ចខិតខំប្រឹង​ប្រែង​របស់កម្ពុជា​ ដើម្បីរក្សាឯករាជ្យ អធិបតេយ្យភាព​ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ និង​លើកកម្ពស់​ជាបន្តបន្ទាប់នៃរបៀបវារៈនយោបាយជាតិសំខាន់ៗ​របស់កម្ពុជា ហើយប្រឆាំង​ជា​ដាច់ខាត​ចំពោះការ​ជ្រៀតជ្រែក​ពី​បរទេស​ចូល​កិច្ចការផ្ទៃក្នុងកម្ពុជា៕អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm        1
NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm        1
អាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
2026/09/21 06:36:08 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន KCNA៖ កូរ៉េខាងជើងបញ្ជាក់​ថា ទណ្ឌកម្មថ្មីមិនអាចរារាំងការអភិវឌ្ឍរបស់ខ្លួនបានឡើយ

2026/09/21 07:22:19 pm
​អ៊ីស្រាអែលបាន​វាយប្រហារតាមអាកាស និងបាញ់ផ្លោង លើ​តំបន់ជាច្រើន នៅភាគខាងត្បូង​លីបង់
2026/09/21 07:01:14 pm
​ប្រធានាធិបតីអ៊ីរ៉ង់ធ្វើដំណើរទៅកាន់បុរីញូវយ៉ក សម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ
2026/09/21 06:59:08 pm
​កម្ពុជា-អ៊ុយក្រែន ពង្រឹងកិច្ចសហការនិងគាំទ្រគ្នាលើឆាកអន្តរជាតិ
2026/09/21 06:56:07 pm
​NPA បង្ហាញ​ការប្តេជ្ញា​ចិត្ត​ក្នុង​ការបន្តគាំទ្រកម្ពុជា និង​បេសកកម្ម​មនុស្សធម៌​របស់សម្តេចធិបតី ក្នុងការ​កសាង​កម្ពុជា​គ្មាន​ផល​ប៉ះពាល់​ដោយ​សារ​យុទ្ធភណ្ឌ​គ្រឿង​ផ្ទុះ
2026/09/21 06:41:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/22 02:39:56 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/09/16 06:35:39 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/20 07:10:21 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/18 12:02:15 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/21 09:25:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm