ភ្នំពេញ៖ គណៈកម្មការផ្សារអូឫស្សី រួមទាំងអាជីវកផ្សារ និងរដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្ត រាប់បាតប្រគេនព្រះសង្ឃ និងចែកអំណោយដល់ពលរដ្ឋខ្វះខាត និងចាស់ជរា នៅមុនបុណចូលឆ្នាំប្រពៃណីជាតិខ្មែរនៅ បរិវេណផ្សារអូរឫស្សីដែលធ្វើឡើងនៅព្រឹកថ្ងៃទី ០៥ខែមេសា ឆ្នាំ ២០២៣ នេះ។
កម្មវិធីនេះរៀបចំធ្វើឡើងដោយលោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឬស្សី រួមទាំងអាជីវកផ្សារ និងរដ្ឋបាលខណ្ឌ៧មករាបានរៀបចំធ្វើពិធីសែនបន់ស្រន់សូត្រមន្ត រាប់បាតប្រគេនព្រះសង្ឃនិងចែកអំណោយដល់ប្រជាពលរដ្ឋមានការខ្វះខាត និងចាស់ជរាធាក់ស៉ីក្លូ សរុបជាង៤០០នាក់ នូវថវិការមួយចំនួន។
ជាចុងក្រោយ ប្រធានគណៈកម្មការផ្សារបានសំណូមពរដល់អាជីវករលក់ដូរទាំងអស់ សុខភាពល្អ ធ្វើដំណើរកម្សាន្តនារដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាជៀសវាងបង្កគ្រោះថ្នាក់៕ អត្ថបទ៖ កុម្ភះ









