បាល់ទាត់៖ ខ្សែប្រយុទ្ធ Fulham, Alexandar Mitrovic ត្រូវបានដាក់ពិន័យ ៨ប្រកួតបន្ទាប់ពីការប៉ះទង្គិចជាមួយអាជ្ញាកណ្តាល Chris Kavanagh អំឡុងការប្រកួត FA Cup កាលពីខែមុន។

ខ្សែប្រយុទ្ធជម្រើសជាតិស៊ែបរូបនេះទទួលបានកាតក្រហម អំឡុងការប្រកួតទល់នឹង Manchester United នៅ FA Cup ដែលកាតក្រហមត្រូវជាប់ពិន័យ ៣ប្រកួត តែបូកទាំង ៣ប្រកួតទៀតពីបទហិង្សា និង ២ប្រកួតទៀតពីការប្រើពាក្យសំដីមិនសមរម្យលើអាជ្ញាកណ្តាល ដូច្នេះត្រូវជាប់ពិន័យសរុប ៨ប្រកួត។ មិនត្រឹមតែប៉ុណ្ណោះ Mitrovic ក៏ត្រូវផាកពិន័យជាទឹកប្រាក់ ៧៥០០០ផោន ស្របពេលដែលក្លិប Fulham ក៏ត្រូវបានពិន័យជាទឹកប្រាក់ ៤០០០០ផោនផងដែរ។
អ្នកចាត់ការ Fulham លោក Marco Silva ក៏ត្រូវពិន័យមិនឱ្យដឹកនាំការប្រកួត ២ប្រកួតផងដែរបន្ទាប់ពីទទួលបានកាតក្រហមអំឡុងការប្រកួតជាមួយគ្នានោះ។ លោក Marco Silva ក្រោយមកកបានចេញមុខសុំទោសអាជ្ញាកណ្តាល Chris Kavanagh ផងដែរ និងសោកស្តាយចំពោះទង្វើរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែមីនានោះ៕
អត្ថបទ៖នាង សុភាវុធ