វាយកូនបាល់៖ កីឡាករវាយកូនបាល់អេស្ប៉ាញ Rafael Nadal បានសម្រេចចិត្តដកខ្លួនមិនចូលរួមព្រឹត្តិការណ៍ Monte Carlo Masters ដោយសាររបួសត្រគាករបស់ខ្លួនមិនទាន់ជានៅឡើយ។
កីឡាករលំដាប់លេខ ១៤ ពិភពលោករូបនេះគឺជាអ្នកការពារតំណែងជើងឯក Monte Carlo Masters នេះ និងធ្លាប់ឈ្នះជើងឯកនៅម៉ូណាកូនេះ ១១លើករួចមកហើយ។ កីឡាករវ័យ ៣៦ឆ្នាំរូបនេះមិនបានចូលរួមការប្រកួតនានាតាំងពីចាញ់ត្រឹមជុំទី២ Australian Open កាលពីខែមករាម្ល៉េះ។ តាមរយៈរបួសនៅ Australian Open នោះ Nadal ត្រូវគេរំពឹងថានឹងអវត្តមានយ៉ាងហោចណាស់ ៨សប្តាហ៍ដែលធ្វើឱ្យគេអវត្តមានការប្រកួតនានាជាច្រើនរួចមកហើយ។
ជុំវិញរបួសនេះដែរ Nadal ក៏ត្រូវបានគេរំពឹងថានឹងអាចអវត្តមានពីការប្រកួត Grand Slam, French Open ទៀតផងដែរ ដែលជា Grand Slam កីឡាករអេស្ប៉ាញរូបនេះឈ្នះច្រើនបំផុត។ Monte Carlo Masters នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយនេះ ក្រៅពី Nadal មិត្តរួមជាតិអេស្ប៉ាញ Carlos Alcaraz ក៏បានប្រកាសដកខ្លួនផងដែរដោយសាររបួសដៃ និងខ្នង៕
អត្ថបទ៖នាង សុភាវុធ