ចំនួនស្ថាប័នសារព័ត៌មានកើនឡើង ឆ្លុះបញ្ចាំង​ពីការបើកទូលាយសិទ្ធសេរីភាពបញ្ចេញមតិ និងសារព័ត៌មាន នៅកម្ពុជា

2023/04/05 11:01:12 pm        399

ភ្នំពេញ៖ របាយការណ៍ក្រសួងព័ត៌មានបង្ហាញថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំនួនស្ថាប័ន​សារព័ត៌មានមានការកើតឡើងច្រើន ដែល​ឆ្លុះបញ្ចាំង​ពី​ការបើកទូលាយសិទ្ធសេរីការបញ្ចេញមតិ សេរីភាពសារព័ត៌មាននៅកម្ពុជា ។

ក្នុងពិធីបើកសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំរបស់ក្រសួងព័ត៌មាន និងលើកទិសដៅ​អនុវត្តបន្ត ​នៅទីស្តីក្រសួងនៅថ្ងៃទី៥ ​ខែមេសានេះ ឯកឧត្តម ខៀវ កាញារីទ្ធ ​រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងថា ក្នុងរយៈពេលចុងក្រោយ ពោលគិតពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២​ ក្រសួងព័ត៌មាន បាន​ចេញ​បណ្ណសារព័ត៌មាន និងបន្តសុពលភាពបណ្ណសារព័ត៌មាន ​ជូនអ្នកសារព័ត៌មាន​ និងបរទេស នៅកម្ពុជាចំនួន ១០ ០៣៣បណ្ណ និងអង្គភាពសារព័ត៌មានប្រមាណជាង២ ០០០ អង្គភាព។

ឯកឧត្តម រដ្ឋមន្ត្រី បញ្ជាក់ថា បច្ចុប្បន្ន នៅកម្ពុជា មានអង្គភាពសារព័ត៌មាន ​ព្រឹត្តិបត្រ ទស្សនាវដ្តី​បានចុះបញ្ជីប្រកបអាជីវកម្មជាមួយក្រសួងព័ត៌មាន​ ៦៦១អង្គភាព គេហទំព័រ ​និង​ទូរទស្សន៍​អនឡាញ មាន៨៧៨​ អង្គភាព កាសែត ៤៤៦អង្គភាព វិទ្យុFMកំពុងដំណើរការផ្សាយ ​២២១ស្ថានីយ ទូរទស្សន៍​ផ្សាយផ្ទាល់ មាន១៩ស្ថានីយ ទូរទស្សន៍ផ្សាយបន្តមាន ​១៦៥ ស្ថានីយ ទូរទស្សន៍​ផ្កាយរណបមានចំនួន២ ទូរទស្សន៍ឌីជីថល ៤ស្ថានីយ និងទូរទស្សន៍OTT 6ស្ថានីយ។

ទីភ្នាក់ងារសារព័ត៌មាន ​និងការិយាល័យកាសែត វិទ្យុ ទូរទស្សន៍បរទេសមាន​ ១៧អង្គភាព និង​សមាគមសារព័ត៌មានចំនួន​៥១អង្គភាព។

ឯកឧត្តម ខៀវ កាញារីទ្ធ ថ្លែងថា ក្រសួងព័ត៌មាន ​តែងតែផ្តល់ការយកចិត្តទុក ​និងទទួលស្គាល់ ផ្តល់​តម្លៃ អ្នកសារព័ត៌មាន អ្នកប្រកបវិជ្ជាជីវកៈសារព័ត៌មាន ​និងស្ថាប័នសារព័ត៌មានស្មើៗគ្នា គ្មាន​ការ​ប្រកាន់និន្នាការនយោបាយ ឬទស្សនៈផ្ទុយគ្នា​ ឬស្របគ្នានោះទេ ​ហើយការងារនេះ គឺមាន​ការ​គាំទ្រខ្លាំងពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល​ រហូតមានការផ្តល់​ជំនួយផ្នែកច្បាប់ និងការផ្តល់មេធាវី​ការពារក្តីអ្នកសារព័ត៌មាន​ អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដោយឥតគិតថ្លៃ នៅពេល​មានវិវាទអនុវត្តវិជ្ជាជីវៈ។

នៅក្នុងអង្គសន្និបាតនេះ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានថ្លែងថា ​នៅក្នុងដំណើរការរីកចំរើន នៃវិស័យ​សារព័ត៌មាន និងសោតទស្សន៍នេះ​ ក្រសួងក៏មានបញ្ហាប្រឈមខ្លះដែរ ពាក់ព័ន្ធនឹង​ព័ត៌មានក្លែងក្លាយ ​ដែលទាមទារឲ្យថ្នាក់ដឹកនាំស្ថាប័នរដ្ឋ ​ឯកជន ​និងភាគីពាក់ព័ន្ធនានាទៀត រួមគ្នា​ប្រយុទ្ធប្រឆាំង ទប់ស្កាត់ ដើម្បីធ្វើឲ្យ​សង្គមជាតិ សន្តិសុខ ​សណ្តាប់ធ្នាប់ ​ការអភិវឌ្ឍការរីកចំរើន៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm