
អន្ដរជាតិ៖ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស កំពុងបន្តនៅថ្ងៃពុធនេះ ដោយផ្តោតការពិភាក្សាលើការបង្កើនការវិនិយោគខាងវិស័យការពារជាតិ និងការទប់ទល់ការប្រឈមនានាពីប្រទេសរុស្ស៊ី និងប្រទេសចិន។
ប្រមុខសម្ព័ន្ធយោធាណាតូ លោក Jens Stoltenberg បាននិយាយនៅពេលបើកសម័យប្រជុំថា នៅកិច្ចប្រជុំនោះ ក្រុមមន្ត្រីការបរទេសនៃសម្ព័ន្ធយោធាណាតូ នឹងវាយតម្លៃលើការប្រឈមថ្មីៗ ដែលគំរាមកំហែងចំពោះសម្ព័ន្ធមួយនេះ រួមទាំងការប្រកួតប្រជែងខាងយុទ្ធសាស្ត្រដែលចេះតែរីកធំ និងឥទ្ធិពលដែលចេះតែកើតឡើងរបស់ចិនជាមួយរុស្ស៊ី។
លោកបានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបន្តការគាំទ្រដល់អ៊ុយក្រែន ព្រមទាំងដៃនានាដូចជាប្រទេសបូស្នី និងហ៊ើហ្សេកូវីណា ម៉ូលដូវ៉ា និងហ្ស៊កហ្ស៊ី ដែលប្រទេសទាំងអស់នេះសុទ្ធតែប្រឈមសម្ពាធពីរុស្ស៊ី។
លោក Stoltenberg បានបន្ថែមថា បណ្ដារដ្ឋមន្ត្រីការបរទេសទាំងនោះ ក៏នឹងពិភាក្សាផងដែរថាតើត្រូវបង្កើនការចំណាយខាងយោធាបែបណាដើម្បីបំពេញតម្រូវការរបស់ពិភពលោក ដែលប្រកបដោយការប្រកួតប្រជែង និងគ្រោះថ្នាក់៕