ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសអំពាវនាវឱ្យបញ្ឈប់នូវការឆ្លងឆ្លើយគ្នាពាក់ព័ន្ធនឹងការប្រើពាក្យ« អ្នកមាន អ្នកក្រ អ្នកគីឡូធ្ងន់ អ្នកគីឡូស្រាល» ពាក់ព័ន្ធលោកស្រី តាំង ហ្គិចលៀង។
យោងតាមសារសំឡេងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅរាត្រីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចបានហៅការប្រៀបធៀបរបស់លោកស្រីតាំង ហ្គិចលៀង តាមរយៈសារបែកធ្លាយថា “អ្នករិះគន់លោកស្រី សុទ្ធតែគីឡូស្រាល” គឺជាកំហុសដ៏ធំ ដែលមិនគួរកើតមានក្នុងសង្គមយើងឡើយ។
សម្តេចតេជោបញ្ជាក់ថា “អ្នកមានបានដាច់ពូជអស់ហើយ កាលជំនាន់ប៉ុលពត ពួកយើងទាំងអស់គ្នា សុទ្ធតែពូជអ្នកក្រដូចតែគ្នានឹង ដែលចាប់កវែកកឆ្នាំងពី ឆ្នាំ១៩៧៩..[]”។
សម្តេចបានប្រកាសអំពាវនាវសូមឲ្យបញ្ចប់ការវែកញែករឿងអ្នកមាន អ្នកក្រ អ្នកគីឡូស្រាល អ្នកគីឡូធ្ងន់ត្រឹមនេះ ..[]សម្រាប់ពួកប្រឆាំងគេចង់ធ្វើអ្វីក៏ធ្វើចុះ តែសម្រាប់គណបក្សប្រជាប្រជាជនកម្ពុជាសូមទទួលយកការសូមទោសរបស់លោកស្រី តាំង ហ្គិចលៀង នាពេលនេះ៕
