ប្រធានសភា​អាមេរិក​ និង​មេដឹកនាំ​កោះ​តៃវ៉ាន់​ជួបគ្នា​ ទោះបី​មានការ​ព្រមាន​ពី​សំណាក់​ចិន​ក៏ដោយ​

2023/04/06 04:23:51 pm        184

​អាមេរិក៖ ប្រធានសភា​សហរដ្ឋអាមេរិក​លោក Kevin McCarthy បាន​ជួប​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់លោកស្រី Tsai Ing-wen នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​កាលពី​ថ្ងៃ​ពុធ ដោយ​បាន​ក្លាយ​ជា​ឥស្សរជន​ជាន់ខ្ពស់​បំផុត​របស់​ស​ហ​រដ្ឋ​អាមេរិក ដែល​បាន​ជួប​ជាមួយ​មេដឹកនាំ​កោះ​តៃវ៉ាន់​នៅ​លើ​ដី​សហរដ្ឋអាមេរិក​ចាប់​តាំងពី​ឆ្នាំ​១៩៧៩ ​មក ទោះបីជា​មានការ​គំរាម​ពី​ការ​សងសឹក​ពី​សំណាក់​ប្រទេស​ចិន ដែល​បាន​អះ​អាង​ថា ​កោះ​តៃវ៉ាន់​ស្វ័យ​គ្រប់គ្រង​មួយ​នេះ​ជា​របស់​ខ្លួន​ក៏ដោយ​។

លោក McCarthy ជា​អ្នក​សាធារណរដ្ឋ​បាន​ស្វាគមន៍​លោកស្រី Tsai នៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan ក្នុង​ទីក្រុង Simi Valley រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ ក្បែរ​ទីក្រុង Los Angeles ជា​កន្លែង​ដែល​សមាជិក​សភា​មកពី​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ​បាន​ជួប​ប្រជុំ​គ្នា​។ លោក McCarthy និយាយ​ថា ​មិត្តភាព​រវាង​ប្រជាជន​កោះ​តៃវ៉ាន់ និង​អាមេរិក​គឺជា​បញ្ហា​ដ៏​មាន​សារៈសំខាន់​ចំពោះ​ពិភព​លោក​សេរី ហើយ​វា​មាន​សារៈសំខាន់​ក្នុង​ការ​រក្សា​សេរីភាព​សេដ្ឋកិច្ច សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់។​ លោកស្រី Tsai និយាយ​ថា ​យើង​ឃើញ​ខ្លួនឯង​ម្តង​ទៀត​នៅ​ក្នុង​ពិភព​លោក ដែល​លទ្ធិ​ប្រជាធិបតេយ្យ​ស្ថិត​ក្រោម​ការ​គំរាម​កំហែង​។

ហើយ​ភាព​បន្ទាន់​នៃ​ការ​ព្យាយាម​រក្សា​នៃ​ពន្លឺ​សេរីភាព​ឲ្យ​នៅ​ចែងចាំង ពុំ​មែន​ត្រឹមតែ​និយាយ​នោះ​ទេ​។ កាលពី​ខែ​សីហា​កន្លងទៅ ប្រទេស​ចិន​បាន​រៀប​ចំ​ហ្គេម​សង្គ្រាម​នៅ​ជុំវិញ​កោះ​តៃវ៉ាន់ បន្ទាប់ពី​ប្រធាន​សភា​មុន​លោកស្រី Nancy Pelosi បាន​ធ្វើ​ទស្សន​កិច្ច​នៅ​ទីក្រុង​តៃប៉ិ​។ មុន​ពេល​ជំនួប​កាលពី​ថ្ងៃ​ពុធ អាជ្ញាធរ​ការពារ​ជាតិ​កោះ​តៃវ៉ាន់​បាន​និយាយ​ថា កង​នាវា​ផ្ទុក​យន្តហោះ​ចិន​មួយ​កង​បាន​ស្ថិត​នៅ​ក្នុង​ដែនទឹក​ ជិត​ឆ្នេរសមុទ្រ​ភាគ​អាគ្នេយ៍​របស់​កោះ​នេះ​។ សេត​វិមាន​បាន​និយាយ​ថា ដំណើរ​ទស្សនកិច្ច​ក្រៅផ្លូវការ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ ហើយ​ទីក្រុង​ប៉េកាំង​មិន​គួរ​ប្រើ​វា​ជា​លេស​ដើម្បី​បង្កើន​ភាព​តានតឹង​នោះ​ទេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm