ការ​តវ៉ា​នៅ​តំបន់​ហ្កា​ហ្សា​ប្រឆាំង​អំពើហិង្សា​នៅ​បរិវេណ​វិហារ Al-Aqsa របស់​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​

2023/04/06 04:54:01 pm        161

​ហ្កា​ហ្សា​៖ ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​បាន​តវ៉ា​កាលពី​ថ្ងៃ​ពុធ ​ប្រឆាំង​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​នគរបាល​អ៊ីស្រាអែល និង​ពលរដ្ឋ​ប៉ា​ឡេ​ស្ទី​ន​នៅ​វិហារ​អ៊ីស្លាម Al-Aqsa ទីក្រុង​ក្រុង​ហ្សេ​រុយ​សា​ឡឹម បន្ទាប់ពី​ការ​អធិដ្ឋាន​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច​។ អំឡុង​ការ​តវ៉ា​នៅ​តំបន់​ហ្កា​ហ្សា ក្រុម​បាតុករ​ត្រូវ​បាន​គេ​ឃើញ​គ្រវី​ទង់ជាតិ​ក្រុម​ហា​ម៉ាស និង​កំពុង​កាន់​បដា និង​ដុត​កង់​រថយន្ត​។

ការ​ប៉ះ​ទង្គិច​គ្នា​បាន​កើត​ឡើង​នៅ​បរិវេណ​វិហារ​ឥស្លាម​មួយ​កន្លែង​កាល​ពី​យប់​ថ្ងៃ​ពុធ ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការ​ចាប់​ខ្លួន និង​បណ្តេញ​ចេញ​មនុស្ស​ជាង ៣៥០​នាក់​នៅ​ក្នុង​ការ​វាយឆ្មក់​របស់​នគរបាល ហើយ​ទោះបីជា​មានការ​អំពាវនាវ​របស់​សហរដ្ឋអាមេរិក ​ដើម្បី​បន្ធូរ​បន្ថយ​ភាព​តានតឹង​ក៏ដោយ​។ ការ​ប្រឈម​មុខ​ដាក់គ្នា​ក្នុង​អំឡុង​ខែ​ពិសិដ្ឋ​ Ramadan​ របស់​ពលរដ្ឋ​មូស្លីម និង​នៅមុន​ថ្ងៃបុណ្យ​សាសនា​របស់​ជនជាតិ​ជ្វី​ហ្វ បាន​បង្ក​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​តបត​គ្នា​ឆ្លងកាត់​ព្រំដែន​នៅ​ក្នុង​តំបន់​ហ្គា​ហ្សា និង​បង្ក​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​អំពើ​ហិង្សា​បន្ថែម​ទៀត​។​ ​អឌ្ឍចន្ទ​ក្រហម​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា មនុស្ស​ប្រាំមួយ​នាក់​បាន​រង​របួស​។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​នគរបាល​បាន​និយាយ​ថា យុវជន​ជាច្រើន​នាក់​បាន​យក​ដុំ​ថ្ម និង​ផាវ​ចូល​ទៅ​ក្នុង​វិហារ ហើយ​បាន​ព្យាយាម​រារាំង​ពួកគេ​មិន​ឲ្យ​ចូល​ទៅ​ខាងក្នុង​។

ទោះជា​យ៉ាងណា នគរបាល​បាន​ចូល​ទៅ​ក្នុង​វិហារ​អ៊ីស្លាម​ មុន​ពេល​ការ​អធិដ្ឋាន​ត្រូវ​បាន​បញ្ចប់​។ មិន​ដល់ ​២៤​ម៉ោង​នោះ​ទេ នគរបាល​បាន​ឆ្មក់​ចូល​វិហារ​ឥស្លាម ដើម្បី​ព្យាយាម​បណ្តេញ​ចេញ​នូវ​អ្វី​ដែល​ពួកគេ​បាន​និយាយ​ថា អ្នក​បង្ក​ភាព​ចលាចល​មាន​បិទបាំង​មុខ ដែល​បាន​ចាក់សោ​ពី​ខាងក្នុង បន្ទាប់ពី​ការប៉ុនប៉ង​បណ្តេញ​ពួកគេ​ចេញ​ដោយ​ការសន្ទនា​មិន​ទទួល​បាន​ផល​។ អឌ្ឍចន្ទ​ក្រហម​ប៉ា​ឡេ​ស្ទី​ន​បាន​និយាយ​ថា ជន​ប៉ា​ឡេ​ស្ទី​ន ​១២​នាក់​បាន​រង​របួស​ក្នុង​ឧបទ្ទវ​ហេតុនេះ រួម​ទាំង​ដោយសារ​បាញ់​កាំភ្លើង​គ្រាប់​ជ័រ និង​ការ​វាយ​ដំ​។ អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក John Kirby បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​អំពី​អំពើ​ហិង្សា​នៅ​វិហារ​អ៊ីស្លាម ហើយ​បាន​និយាយ​ថា វា​ជា​រឿង​ចាំបាច់​ដែល​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​កាត់​បន្ថយ​ភាព​តានតឹង​៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm