ភ្នំពេញ៖ លោក ស៊ន សារុន អភិបាលរងខេត្តមណ្ឌលគិរី បានថ្លែងថា រហូតមកដល់ពេលនេះ ការចម្រាញ់រ៉ែមាស របស់ក្រុមហ៊ុន រ៉ឺណេសង់ មីណីរ៉ល ខេមបូឌា លីមីធីត បានចំនួន៦តោនហើយ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំ របស់រដ្ឋបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ លោកអភិបាលរង បានមានប្រសាសន៍ថា នៅខេត្តមណ្ឌលគិរី មានក្រុមហ៊ុនវិនិយោគលើវិស័យធនធានរ៉ែសរុបចំនួន ៣០អាជ្ញាប័ណ្ណ ក្នុងនោះមាន ១៤ក្រុមហ៊ុន ស្មើនឹង ១៩អាជ្ញាប័ណ្ណ ជាលក្ខណៈសិប្បកម្ម មាន១១អាជ្ញាប័ណ្ណ ៕



