បាល់ទាត់៖ ក្រុមការពារតំណែងជើងឯក RB Leipzig បានយកឈ្នះក្រុមខ្លាំង Borussia Dortmund ២-០ នៅយប់ថ្ងៃពុធម្សិលមិញនេះដើម្បីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ German Cup។ RB Leipzig បានបញ្ចប់ដំណើរប្រកួតចាញ់ផ្ទួនៗរបស់ខ្លួនដែលធ្លាក់ដល់លេខ៥ នៅ Bundesliga តាមរយៈជ័យជំនះនេះ។

អតីតខ្សែប្រយុទ្ធ Chelsea, Timo Werner បានបើកការនាំមុខឱ្យក្រុមម្ចាស់ផ្ទះ Leipzig នៅនាទីទី២២ មុនពេលដែល Willi Orban សំរេចគ្រាប់ទីពីរនៅនាទីទី៩០+៨។ ចំណែក Dortmund វិញនៅពេលនេះឈ្នះតែ ១ប្រកួតគត់ក្នុង ៥ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌដែលបូកទាំងចាញ់ Chelsea ធ្លាក់ពីវគ្គ ១៦ក្រុមចុងក្រោយ UCL តែឈរលេខ ២ នៅ Bundesliga តាមពីក្រោយក្រុមកំពូលតារាង Bayern Munich ២ពិន្ទុ។
ដោយឡែកមួយប្រកួតទៀតយប់មិញដែរ Stuttgart យកឈ្នះ Nurnberg ១-០ ដែលគ្រាប់ជ័យជំនះនោះសំរេចបានដោយ Enzo Millot នៅនាទីទី៨៣ ជួយឱ្យ Stuttgart ឡើងវគ្គ ៤ក្រុមចុងក្រោយ German Cup លើកដំបូងក្នុងរយៈពេល ៧ឆ្នាំ។ ដូច្នេះ ៤ក្រុមនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររកឃើញអស់ហើយរួមមាន Leipzig, Stuttgart, Freiburg និង Frankfurt ខណៈការចាប់ឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី៩ ចុងសប្តាហ៍នេះ៕
អត្ថបទ៖នាង សុភាវុធ