ចិន​ប្ដេជ្ញា​ឆ្លើយតប​ពេញទំហឹង​ចំពោះ​ជំនួប​រវាង​មេដឹកនាំ​កោះ​តៃវ៉ាន់ និង​ប្រធានសភា​អាមេរិក​លោក Kevin McCarthy

2023/04/06 06:35:43 pm        181

​ចិន៖ សារព័ត៌មាន​រដ្ឋ Xinhua បាន​រាយការណ៍​ថា ក្រសួងការបរទេស​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​៦មេសា​នេះ​បាន​ថ្កោលទោស​ជំនួប​រវាង​ប្រធាន​សភា​អាមេរិក​លោក Kevin McCarthy និង​មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-wen នៅ​ក្នុង​រដ្ឋ California​។

​លោកស្រី Tsai បាន​ជួប​គណៈប្រតិភូ​នៃ​ក្រុម​អ្នកនយោបាយ​អាមេរិក​មកពី​គណបក្ស​សាធារណរដ្ឋ និង​ប្រជាធិបតេយ្យ ​អំឡុង​ឈប់​សំចត​នៅ​ក្នុង​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ទៅកាន់ប្រទេស​ហ្គា​តេ​ម៉ា​ឡា ប្រទេស​ប៊ើលីស​នៅ​អាមេរិក​កណ្ដាល​ដែល​ជា​ប្រទេស​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​តៃប៉ិ​។ ​ក្រសួង​នេះ​បាន​និយាយ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ចេញផ្សាយ​ដោយសារ​ព័ត៌មាន Xinhua ថា ជា​ការ​ឆ្លើយតប​ទៅនឹង​សកម្មភាព​ខុសឆ្គង​យ៉ាង​ខ្លាំង នៃ​ការ​ឃុបឃិត​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កោះ​តៃវ៉ាន់ ដែល​ប្រទេស​ចិន​នឹង​ត្រូវ​ចាត់វិធានការ​តប​វិញ​យ៉ាង​ពេញទំហឹង​ និង​ប្រកបដោយ​ប្រសិទ្ធភាពដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​របស់​ជាតិ​។

​ទីក្រុង​ប៉េកាំង​អះ​អាង​ថា ​កោះ​តៃវ៉ាន់​គឺជា​ខេត្ត​មួយ​របស់​ចិន ​និង​តែងតែ​ប្រឆាំង​ចំពោះ​ទំនាក់ទំនង​ផ្លូវការ​ណាមួយ​ ដែល​ទីក្រុង​តៃប៉ិ​មាន​ជាមួយ​ប្រទេស​ផ្សេងទៀត​។ ក្រសួង​នេះ​បាន​និយាយ​ដោយ​សំដៅ​ទៅលើ​គោលនយោបាយ​ ទទួលស្គាល់​ជា​ផ្លូវការ​ដោយ​សហរដ្ឋអាមេរិក​រយៈ​ពេល​ជាច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​ថា ជំនួប​កាលពី​ថ្ងៃ​ពុធ​បាន​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលនយោបាយ​ចិន​តែមួយ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        15
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        4
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm