កូនស្រីរបស់លោក ថាក់ស៊ីន លោកស្រី ផៃថងថាន ស្ថិតក្នុងចំណោមបេក្ខជន ៣នាក់ដែលត្រូវតែងតាំងរបស់គណបក្សភឿថៃ

2023/04/06 07:12:50 pm        407

​ថៃ៖ គណបក្សប្រឆាំង​ដែល​នាំ​មុខ​គេ​ក្នុង​ការស្ទង់មតិ​របស់​ប្រទេស​ថៃ បាន​តែងតាំង​ជា​ផ្លូវការ​លោក​ស្រី ផៃ​ថង​ថា​ន ស៊ីណា​វ៉ា​ត់​ (Paetongtarn Shinawatra) ដែល​ជា​សមាជិក​នៃ​គ្រួសារ​ស៊ីណា​វ៉ា​ត់ ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ម្នាក់​ក្នុងចំណោម​បេក្ខភាព​នាយករដ្ឋមន្ត្រី​ចំនួន​ ៣នាក់​របស់​ខ្លួនតាម​ការ​រំពឹង​ទុក​យ៉ាង​ទូលំទូលាយ ដោយ​ធ្វើ​ឲ្យ​លោកស្រី​ត្រូវ​ប្រជែង​ជាមួយ​អតីត​ឧ​ត្ត​ម​សេនីយ៍ ដែល​កំពុង​ស្វែងរក​ការ​បន្ត​ការគ្រប់គ្រង​គាំទ្រ​ដោយ​យោធា​មាន​រយៈពេល​ជិត​មួយ​ទសវត្សរ៍​។

លោកស្រី Paetongtarn ដែល​ជា​កូនស្រី​ពៅ​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក​ ថាក់ស៊ីន ស៊ីណា​វ៉ា​ត់ និង​ត្រូវ​បាន​គេ​ស្គាល់​ថាលោកស្រី អ៊ុង អ៊ីង ត្រូវ​បាន​បញ្ជាក់​ក្នុង​ការ​តែងតាំង​ រួម​ជាមួយ​មហាសេដ្ឋី​អចលនទ្រព្យលោក Srettha Thavisin និង​អតីត​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ដែល​ត្រូវ​បាន​តែងតាំង​ ២ដង​គឺ​លោក Chaikasem Nitisiri ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ភឿ​ថៃ នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​នៅ​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ពុធ​។ ​អ្នកនយោបាយ​វ័យ ៣៦​ឆ្នាំ​រូប​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​អ្នក​នាំ​មុខ​គេ​សម្រាប់​តំណែង​កំពូល ខណៈ​លោកស្រី​បាន​នាំ​មុខ​គេ​សម្រាប់​អ្នកចូលរួម​ប្រកួតប្រជែង​ផ្សេងទៀត រួម​ទាំង​លោក ​Prayuth Chan-Ocha អតីត​មេបញ្ជាការ​ទ័ពដែល​បាន​ដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​គណបក្ស​ភឿ​ថៃ​ក្នុង​ឆ្នាំ​២០១៤ និង​មេដឹកនាំ​គណបក្ស​អនាគត​ថ្មី (Move Forward) លោក Pita Limjaroenrat​។

លោក​ស្រី Paetongtarn បាន​ប្រាប់​អ្នកគាំទ្រ​រាប់​ពាន់​នាក់​ថា យើង​នឹង​នាំ​ត្រឡប់មកវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ភាព​រុងរឿង​របស់​ប្រទេសដែល​បាន​បាត់បង់​រយៈពេល​ជិត​ ១​ទសវត្សរ៍​មក​ហើយ​។ យើង​ជឿ​ថា បទពិសោធន៍​ក្រោយ​រដ្ឋប្រហារ​គឺជា​សុបិន​ដ៏​អាក្រក់​សម្រាប់​ប្រជាជន​។ អ្នក​បាន​ឆ្លងកាត់​ទុក្ខ​លំបាក​ជា​ច្រើន​។ យើង​មិន​ចង់បាន​វា​ទៀត​ទេ យើង​មិន​ចង់​បានរដ្ឋប្រហារ​ទៀត​ឡើយ​។ ការ​បោះឆ្នោត​សកល​របស់​ថៃ​នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ កំពុងតែ​ក្លាយ​ជា​ការប្រកួតប្រជែង​រវាង​ក្រុម​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ និង​គណបក្ស​អភិរក្សនិយម​ដឹកនាំ​ដោយ​ឧ​ត្ត​ម​សេនីយ៍​កំពុង​កាន់​អំណាច និង​សម្ព័ន្ធមិត្ត​របស់​ពួកគេ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm