បាល់ទាត់៖ ការប្រកួតបាល់ទាត់ពានរង្វាន់ហូឡង់ខាប់រវាង Ajax Amsterdam និង Feyenoord ត្រូវពន្យារពេលជិត ៣០នាទីបន្ទាប់ពី Davy Klaassen ត្រូវបានអ្នកគាំទ្រគប់បែកក្បាល។

អតីតខ្សែបម្រើ Everton រូបនេះបានស៊ុតបញ្ចូលទីគ្រាប់ជ័យជំនះឱ្យ Ajax នៅដើមវគ្គទី២ មុនពេលដែលត្រូវបានអ្នកគាំទ្រគប់បែកក្បាល អំឡុងពេលឈ្លោះប្រកែកគ្នារវាងកីឡាករទាំងពីរក្រុមនៅអំឡុងនាទីទី៦០។ អាជ្ញាកណ្តាលបានជម្លៀសកីឡាករទាំងអស់ចូលក្នុងបន្ទប់ ខណៈនគរបាលមានសមត្ថកិច្ចបានឃាត់ខ្លួនបុរសវ័យ ៣២ឆ្នាំម្នាក់។ ការប្រកួតក៏បានបន្ត ខណៈ Davy Klaassen ក៏បានត្រលប់ចូលលេងវិញដែរមុនពេលផ្លាស់ប្តូរចេញវិញ បន្ទាប់ពីមានអាការវិលមុខ។ ការប្រកួតបានបន្តដោយ Ajax យកឈ្នះ Feyenoord ២-១ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី៣០ ខែមេសានេះជួបជាមួយ PSV Eindhoven៕
អត្ថបទ៖នាង សុភាវុធ