វាយកូនគោល៖ Tom Hoge គឺជាអ្នកឈ្នះការប្រកួតនៅទីលានវាយកូនគោល Augusta National Golf Club នៃការប្រកួតលើកទី ៦១ កម្មវិធី Masters Par-3 Contest។ នេះជាលើកទី១ ហើយដែលព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងវិញចាប់តាំងពីឆ្នាំ២០១៩ ដោយសារវិបត្តិនៃជំងឺរាតត្បាតសកល Covid-19។

Tom Hoge ធ្វើបានសរុប ៦អាន់ឌើផាល្អជាងអ្នកលេខ ២ Bubba Watson និង Kurt Kitayama មួយស្ត្រូក។ ក្នុង ៦អាន់ឌើផារបស់ Tom Hoge ក៏មានការវាយមួយឈើចូលឡូងផងដែរ តែមិនមែនតែម្នាក់ឯងទេមានកីឡាករ ៣នាក់ផ្សេងទៀតសុទ្ធតែវាយមួយឈើចូលឡូដែរ។ កីឡាករ ៤នាក់ក្រៅពី Tom Hoge រួមមាន Bubba Watson, Scottie Scheffler និង Seamus Power វាយមួយឈើចូលឡូពីលើកគឺនៅឡូទី៨ និងទី៩។
Masters Par-3 Contest ជាការប្រកួតតែមួយថ្ងៃរកជើងឯកមាន ៩ឡូ (២៧អាន់ឌើផា) ក្នុងនោះវាយមួយឈើចូលឡូបាន ៣អាន់ឌើផា ហើយកីឡាករចូលរួមអាចយកសមាជិកគ្រួសាររបស់ខ្លួនធ្វើជា Caddie បាន។ តាំងពីបង្កើតឡើងដំបូងនៅឆ្នាំ១៩៦០ ជើងឯក Masters Par-3 Contest មិនដែលឈ្នះជើងឯក Masters Tournament ឡើយ។ ព្រឹត្តិការណ៍វាយកូនគោលកម្មវិធីធំប្រចាំឆ្នាំ Masters Tournament នឹងចាប់ផ្តើមថ្ងៃព្រហស្បតិ៍នេះ៕
អត្ថបទ៖នាង សុភាវុធ