ឥណ្ឌា​បិទ​រដ្ឋ​សារជាថ្មី ក្រោយ​រក​ឃើញ​ករណី​ស្លាប់​ប្រចាំថ្ងៃ​ច្រើន​បំផុត​ដោយសារ​ COVID-19

2021/05/03 07:24:24 pm        374

​ឥណ្ឌា៖ ចំនួន​មនុស្ស​ស្លាប់​ថ្មី​ដោយសារ​ជំងឺ​ COVID-19​ នៅ​ក្នុង​ប្រទេស​ឥណ្ឌាបាន​ហក់​ឡើង​ខ្ពស់​បំផុត ៣.៦៨៩​នាក់​កាលពី​ថ្ងៃអាទិត្យ ដែល​ជា​ករណី​ស្លាប់​ប្រចាំថ្ងៃ​ខ្ពស់​បំផុត ចាប់​តាំង​ពី​ការ​ចាប់ផ្តើម​ការ​រីក​រា​ល​ដាល​ឆ្លង​សកល ធ្វើ​ឲ្យ​ចំនួន​ស្លាប់​សរុប​នៅ​ក្នុង​ប្រទេស​មួយ​នេះ កើន​ឡើង​ដល់​ជាង ២១៥.០០០​នាក់។​

​ក្រុម​អាជ្ញាធរបាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន ៣៩២.៤៨៨​នាក់ក្នុង​រយៈពេល​ ២៤​ម៉ោង​ចុងក្រោយ ធ្វើ​ឲ្យ​ចំនួន​ឆ្លង​សរុប​នៅ​ឥណ្ឌា​កើន​ឡើង​ជាង ១៩.៥៦​លាន​នាក់។ មក​ទល់​នឹង​ពេលនេះជំងឺ ​COVID-19​ បាន​សម្លាប់​មនុស្ស ២១៥.៥៤២​នាក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។​ មន្ទីរពេទ្យ ព្រះវិហារ និង​ឈាបន​ដ្ឋាន​នៅ​ក្នុង​ឥណ្ឌា​បាន​ផ្ទុក​អ្នកជំងឺ និង​សាកសព​លើស​ចំណុះ ស្រប​ពេល​ដែល​ប្រទេស​មួយ​នេះ​រាយ​ការណ៍​ករណី​ឆ្លង​ថ្មី​ជាង ៣០​ម៉ឺន​នាក់​រយៈពេល ​១០​ថ្ងៃ​ជាប់ៗ​គ្នា។ ក្រុម​គ្រួសារ​ជាច្រើន​បាន​ប្រឹង​ប្រែង​ដោយ​ខ្លួនឯង​ដើម្បី​រក​ឱសថ និង​អុកស៊ីហ្សែនដើម្បី​សង្គ្រោះ​អាយុជីវិត​មនុស្ស​ជាទី​ស្រលាញ់​របស់​ពួកគេ។​

​រដ្ឋ និង​ដែនដី​សហភាព​ជិត ​១០​កន្លែង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​ដាក់​ចេញ​វិធាន​ការ​បិទ​តំបន់​របស់​ខ្លួន ថ្វីត្បិតតែ​រដ្ឋាភិបាល​ស​ហ​ព័ន្ធ​ស្ទាក់ស្ទើរ​ក្នុង​ការ​បិទ​ប្រទេស​ក៏ដោយ។​ រដ្ឋ​ភាគ​ខាងកើត​អូ​ឌី​សាបាន​ក្លាយ​ជា​រដ្ឋ​ចុងក្រោយ​គេ ប្រកា​ស​បិទ​តំបន់​របស់​ខ្លួន​រយៈពេល ២​សប្តាហ៍ ជាមួយ​នឹង​រដ្ឋ​ដែ​ល្លី​, មហា​រ៉ា​ស្ត្រា​, កា​ណា​តា​កា និង​រដ្ឋ​បឹង​ហ្គា​ល់​ខាងលិច។ រដ្ឋ​ផ្សេងទៀត ដូចជា​រដ្ឋ​ឧ​ត្ត​ប្រទេស​, តេ​ឡាន​ហ្គា​ណា​, អា​សាម​, ឥន្ទ្រ​ប្រទេស និង​រដ្ឋ​រ៉ា​ចា​ស្ថានបាន​ដាក់​ចេញ​​បម្រាម​គោចរ​ពេលយប់ និង​បិទ​តំបន់​របស់​ខ្លួន​នៅ​ចុង​សប្តាហ៍៕

អត្ថបទ៖ សារ៉ាត់

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        139
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        129
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        128

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm