រដ្ឋបាល​របស់លោក Biden ​ស្ដីបន្ទោស​លោក ​Trump ចំពោះ​ការ​ដក​ទ័ព​ដ៏​ចលាចល​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន

2023/04/07 04:36:45 pm        197

​អាមេរិក៖ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​ស្ដីបន្ទោស​ការ​ដក​កង​ទ័ព​ដ៏​ចលាចល​ចេញពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​លើ​អ្នក​កាន់​តំណែង​មុន​របស់​លោក​គឺ​លោក Donald Trump នៅ​ក្នុង​របាយការណ៍​ថ្មី​មួយ​។

​របាយការណ៍​សង្ខេប​កម្រាស់ ​១២​ទំព័រ​និយាយ​ថា ​លោក Biden ត្រូវ​បាន​រងបន្ទុក​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារតែ​ការសម្រេចចិត្ត​របស់​លោក​ Trump រួម​ទាំង​កិច្ចព្រមព្រៀង​ឆ្នាំ​២០២០ ជាមួយ​ក្រុម​តា​លី​បង់​ក្នុង​ការ​បញ្ចប់​សង្គ្រាម​។ ​ប៉ុន្តែ​របាយការណ៍​នោះ​ក៏បាន​ទទួលស្គាល់​ផង​ដែរ​ថា រដ្ឋាភិបាល​នេះ​គួរតែ​ចាប់ផ្ដើម​ការ​ជម្លៀស​ជន​ស៊ីវិល​ឲ្យ​បាន​ឆាប់រហ័ស​ជាង​នេះ​។ ​លោក Trump បាន​ឆ្លើយតប​ថា សេត​វិមាន​កំពុង​លេងល្បែង​បំភ័ន្ត​ព័ត៌មាន​។ ការ​ដក​កងទ័ព​យ៉ាង​ច្របូក​ច្របល់​កាលពី​ខែ​សីហា ​ឆ្នាំ​២០២១ ពី​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ បាន​បញ្ចប់​សង្គ្រាម​ដ៏​យូរ​បំផុត​របស់​សហរដ្ឋ​អាមេរិក​។

​ទាហាន​សហរដ្ឋអាមេរិក ១៣​នាក់ និង​ទាហាន​អា​ហ្វ​ហ្គា​នី​ស្ថាន​ជិត​ ២០០​នាក់​បាន​ស្លាប់ ខណៈ​ទាហាន​អាមេរិក​ប្រញាប់ប្រញាល់​ជម្លៀស​មនុស្ស​ជាង ​១២​ម៉ឺន​នាក់ ក្នុង​អំឡុង​មាន​ភាព​ចលាចល​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​។​ ​ក្រុម​តំណាង​រាស្ត្រ​មកពី​គណបក្ស​សាធារណរដ្ឋ​នៅ​ក្នុង​សភា​អាមេរិក ដែល​កំពុង​ស៊ើបអង្កេត​ការ​ដក​កង​ទ័ព​នោះ​បាន​ទាមទារ​មើល​របាយការណ៍​នោះ​ជាច្រើន​សប្ដាហ៍​មក​ហើយ​។ ​គួរ​រម្លឹក​ថា​ កាលពី​ថ្ងៃ​ទី​២៦ ​ខែ​សីហា​ ឆ្នាំ២០២១ ការវាយប្រហារ​មួយ​នៅ​អាកាសយានដ្ឋាន​ក្រុង​កា​ប៊ុល ដោយ​ខ្មាន់​បំផ្ទុះ​គ្រាប់បែក ​២​នាក់​បាន​សម្លាប់​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ចំនួន ​១៧០​នាក់ និង​ទាហាន​អាមេរិក ​១៣​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm