ក្រុមកីឡា​បញ្ច​សិលា​បង្ហាញ​ទំនុកចិត្ត​យ៉ាង​មុតមាំ​ត្រៀម​ស៊ី​ហ្គេម ក្រោយ​ហាត់​កន្លះ​ឆ្នាំ​នៅ​ឥណ្ឌូនេស៊ី​

2023/04/07 04:46:10 pm        138

​បញ្ច​សិលា​៖ ក្រុមកីឡា​បញ្ច​សិលា​ជម្រើសជាតិ​កម្ពុជា ដែល​កំពុង​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី បានបង្ហាញ​ទំនុកចិត្ត​យ៉ាង​មុតមាំក្នុងការ​ប្រកួតប្រជែង​មេដាយ​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ បន្ទាប់ពី​ពួកគេ​បាន​បោះជំរំ​ហ្វឹកហាត់​អស់​រយៈពេល​កន្លះ​ឆ្នាំនៅ​ប្រទេស​ឥណ្ឌូនេស៊ី។​

​កីឡាការិនី ភិរម្យ មុន្នី​រ័ត្ន និង​កីឡាករ ស៊ឹម សុខ​ដេវីត ដែល​សុទ្ធតែជា​អត្ត​ពលិកម​ក​ពី​គុន​ល្បុក្កតោបាន​លើកឡើងថា ការហ្វឹកហាត់​កីឡា​បញ្ច​សិលា​ជាមួយ​ម្ចាស់ផ្ទះ​នេះពិតជា​មានការ​រីកចម្រើន ហើយ​ពួកគេ​នឹង​បន្ដ​ការ​ខំប្រឹង​បន្ថែមទៀត ដើម្បី​ធានា​ការប្រកួតប្រជែង​មេដាយ​ជូន​ជាតិ​នាពេលខាងមុខ។​ ​ដោយឡែក​កីឡាការិនី​បញ្ច​សិលា​ Selviah Pertiwi ​ដែល​កំពុង​ហ្វឹក​ហាត់គុន​ល្បុក្កតោ​ត្រៀម​ស៊ី​ហ្គេម​ផង​នោះ ក៏បាន​សម្ដែង​ការកោតសរសើរ​ពី​ភាព​រីកចម្រើនយ៉ាង​ឆាប់រហ័ស នៃ​ក្រុម​កីឡាករ​-​កីឡាការិនី​កម្ពុជាដែល​កំពុង​ហ្វឹកហាត់​កីឡា​បញ្ច​សិលា​ផងដែរ។​ ​​ជាមួយគ្នា​លោក សាន អង្គររាជ​វ័​ន្ធ គ្រូបង្វឹក​គុន​ល្បុក្កតោ និង​បញ្ច​សិលាមើលឃើញថា សមត្ថភាព និង​បច្ចេកទេស​របស់​សិស្ស​គុន​ខ្លួន​ពិតជា​មានការ​រីកចម្រើន តែ​យ៉ាងណា​ការហ្វឹកហាត់​រយៈពេល​ខ្លីនៅតែមាន​ចំណុច​ខ្វះខាត ដែល​ទាមទារ​ឲ្យ​ខិតខំ​ហ្វឹកហាត់​បន្ថែម​ ​ដើម្បី​ឆ្ពោះទៅរក​ជោគជ័យ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា។​

​គួរ​ដឹងថា ការបង្ហាញ​សុទិដ្ឋិនិយម​នេះ ស្របពេល​ប្រតិភូ​ដង្ហែ​ព្រះ​អគ្គិ​ជ័យ​កីឡា និង​ភ្លើង​គប់​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដឹកនាំ​ដោយ​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​បេសកជន​ពិសេស​ CAMSOC ​អមដំណើរ​ដោយ​លោក​បណ្ឌិត សេង ប៊ុន​សុង ទីប្រឹក្សា​ជាន់ខ្ពស់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​អញ្ជើញ​សួរសុខទុក្ខ​កីឡាករ​-​កីឡាការិនី​កម្ពុជា​ដោយផ្ទាល់ នៅ​មជ្ឈមណ្ឌល​ជាតិ​បញ្ច​សិលា​ឥណ្ឌូនេស៊ី​ Padepokan Panchaksilat ​កាលពី​សប្ដាហ៍​កន្លងទៅ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm