អាមេរិក៖ សភារដ្ឋ Tennessee បានបណ្ដេញអ្នកនយោបាយមកពីគណបក្សប្រជាធិបតេយ្យ ២នាក់ដែលបានដឹកនាំការតវ៉ាប្រឆាំងការគ្រប់គ្រងអាវុធ ដែលបានផ្អាកដំណើរការច្បាប់កាលពីសប្ដាហ៍មុន។

នៅក្នុងចំណាត់ការដ៏កម្រ សភាគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋបានបោះឆ្នោតសំឡេងគាំទ្រ ៧២ ទល់នឹងការជំទាស់ ២៥សំឡេង ដើម្បីបណ្ដេញលោក Justin Jones និងសំឡេងគាំទ្រ ៦៩ ទល់នឹង ២៦ ដើម្បីដកលោក Justin Pearson។ ប៉ុន្តែការបោះឆ្នោតបណ្ដេញចេញនេះបានបរាជ័យ ចំពោះការដកតំណាងរាស្ត្រទី៣ មកពីគណបក្សប្រជាធិបតេយ្យលោកស្រី Gloria Johnson ដែលបានចូលរួមការតវ៉ានោះ។ ក្រុមអ្នកគាំទ្ររាប់រយនាក់បានសម្រុកចូលទៅកាន់វិមានកាពីតូលរដ្ឋ ចាប់តាំងពីមានការបាញ់ប្រហារនៅសាលារៀនមក។
ការវាយប្រហារកាលពីថ្ងៃទី២៧មីនា នៅសាលារៀន Covenant ក្នុងទីក្រុងណាស្វីលបានសម្លាប់មនុស្ស ៦នាក់ រួមទាំងកុមារ ៣នាក់ផង។ ការបណ្ដេញលោក Jones និងលោក Pearson បានក្លាយជាសកម្មភាពដំបូងដែលបានអនុវត្តន៍ដោយគ្មានការគាំទ្រពីគណបក្សទាំង២ នៅក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់រដ្ឋ Tennessee។ សេចក្ដីសម្រេចមួយក្នុងការបណ្ដេញលោកស្រី Johnson បានបាត់មួយសំឡេងតិចជាងសំឡេងភាគច្រើនពីរភាគបីដែលត្រូវការ។ ចំនួនដែលត្រូវការគឺ ៦៥ ទល់នឹង ៣០។ អ្នកគាំទ្ររបស់លោកស្រីនៅក្នុងសភាបានអបអរសាទរ៕
អត្ថបទ៖ សុខមាន