ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួច ទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។
សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីជាតិគាំពារសង្គមមួយទៀត សម្រាប់ជួយគាំពារគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ប្រមាណ ៥០ម៉ឺនគ្រួសារ ដែលមានបើកផ្តល់ចំនួន ៣ លើក ដោយលើកទីមួយ បានបើកផ្តល់រួចរាល់ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២ ថ្ងៃទី១០ ខែមេសា និង លើកទី ៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣៕


