កីឡាករ​ស៊ុត​បញ្ចូល​ទី​លឿន​បំផុង​ក្នុង​ប្រវត្តិ​ស៊ី​ហ្គេម សៀង ច​ន្ធា​ថា ​ក្រុម​នៅ​ពូល​ជាមួយ​កម្ពុជា​សុទ្ធតែ​ខ្លាំង​

2023/04/07 06:19:10 pm        830

បាល់ទាត់៖ ក្រោយ​ដឹង​ក្រុម​ជម្រើសជាតិ​កម្ពុជា​ស្ថិតនៅក្នុង​ពូ​ល​ជាមួយ​ប្រទេស​ណាខ្លះ​នោះ កីឡាករ​ខ្សែប្រយុទ្ធ​អាយុ​ក្រោម​ ២២​ឆ្នាំ​កម្ពុជា សៀង ចន្ធា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រុម​នៅ​ក្នុង​ពូ​ល​ជាមួយ​កម្ពុជា​សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង មិន​អាច​មើលស្រាល​ក្រុម​ណាមួយ​បាន​ឡើយ តែ​អ្វី​ដែល​ត្រូវ​ធ្វើ​គឺ​ឆ្លង​ផុត​ពូ​ល ខណៈ​ឥណ្ឌូនេស៊ី​ជា​ក្រុម​ខ្លាំង​។​

​សៀង ច​ន្ធា ដែល​ជា​កីឡាករ​ក្មេង​បំផុត​ស៊ុត​បញ្ចូល​ទី​លឿន​បំផុត​ ក្នុង​ប្រវត្តិសាស្ត្រ​ស៊ី​ហ្គេម​ជាង​ ៦០​ឆ្នាំ​បន្ត​ឱ្យ​ដឹង​ថា ក្រុម​តែងតែ​ផ្លាស់ប្តូរ​ទម្រង់​លេង ដោយសារ​យើង​ហ្វឹកហាត់​ច្រើន​ទម្រង់ ហើយ​គ្រូ​ចង់​តេស្ត​ថា ​តើ​របៀប​លេង​បែប​ណា​ទទួល​ជោគជ័យ​។ ចំពោះ​មុខ​មិន​មាន​អ្វី​ជា​បញ្ហា​សម្រាប់​ប្រកួត​ជាមួយ​ក្រុម​ក្នុង​ពូ​លន​នោះ​ទេ ព្រោះ​បាន​ត្រៀមខ្លួន​រួចហើយ​។​ ​ទាក់ទង​នឹង​ការហ្វឹក​ហាត់ និង​ការ​ប្រកួត​អន្តរជាតិ​ថ្មីៗ​នេះ ច​ន្ធា ក៏បាន​រំលេច​ដែរ​ថា មិន​មាន​បញ្ហា​អ្វី​នោះ​ទេ ដំណើរការ​ដោយ​រលួន តាម​អ្វី​ដែល​គ្រូ​បង្វឹក​ចង់​បាន​ដោយ​ធ្វើការ​ហ្វឹកហាត់​នៅ​ក្រៅ​ប្រទេស ហើយ​សម្រាប់​ការប្រកួត​នៅ​សិង្ហបុរី​ថ្មីៗ​នេះ​កម្រិត​ប្រហាក់​ប្រហែល​គ្នា នៅ​តែ​មាន​ចំណុច​ខ្វះខាត​ត្រូវ​កែតម្រូវ​ផងដែរ​។ ខ្សែប្រយុទ្ធ​វ័យក្មេង​របស់​បឹងកេ​ត​រូប​នេះ​ក៏បាន​បង្ហាញ​ក្តី​រីករាយ ដែល​ជា​លើកដំបូង​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​ស៊ី​ហ្គេម ហើយ​សម្រាប់​លទ្ធផល​បែប​ណា អតីត​យុវជន​សាលា​បាល់ទាត់​ជាតិ​រូប​នេះ​មិន​ហ៊ាន​និយាយ​មុន​នោះ​ទេ​។ ​​

សូម​ជម្រាប​ជូន​ថា ​ក្នុង​យុទ្ធនាការ​ពីរ​លើក​ចុងក្រោយ​សៀង ច​ន្ធា រក​បាន​គ្រាប់​បាល់ ​៤​គ្រាប់​។ ស៊ី​ហ្គេម ២០១៩ សៀង ច​ន្ធា​ រក​បាន​មួយ​គ្រាប់​ក្នុង​ការ​ប្រកួត​ដែល​កម្ពុជា​ឈ្នះ​ទី​ម័​រ​ខាងកើត ៥​ទល់​០ រក​បាន​គ្រាប់​ទី​២ ​ក្នុង​ការ​ប្រកួត​កម្ពុជា​ឈ្នះ​ម៉ាឡេស៊ី ៣​ទល់នឹង​១ និង​គ្រាប់​ទី​បី​ក្នុង​ការ​ប្រកួត​ស្មើ​សហភាព​មី​យ៉ាន់​ម៉ា ២​ទល់នឹង​២ ហើយ​បាន​ក្លាយ​ជា​កីឡាករ​ក្មេង​បំផុត​ស៊ុត​គ្រាប់​បញ្ចូល​ទី​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ជាង ​៦០​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​។ ចំនែក​គ្រាប់​ទី​៤ របស់​ ច​ន្ធា គឺ​ក្នុង​ស៊ី​ហ្គេម ២០២១ ដែល​លើក​មកលេង​នៅ​ឆ្នាំ​២០២២ ក្នុង​ការ​ប្រកួត​ដែល​ឈ្នះ​ឡាវ ៤​ទល់​១​។ ឯ​ការប្រកួត​ពាន​មិត្តភាព​អន្តរជាតិ Merlion Cup នៅ​សិង្ហ​បុរី​ថ្មីៗ​នេះ សៀង ច​ន្ធា ក៏​រក​បាន​មួយ​គ្រាប់​បាល់​ដែរ​ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ម៉ាឡេស៊ី ២​ទល់នឹង​៤​។​ ស៊ី​ហ្គេម ២០២៣ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល​ជាមួយ​ឥណ្ឌូនេស៊ី សហភាព​មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​ទី​ម័​រ​ខាងកើត​៕

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        101
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm