អគ្គនាយកស៊ីម៉ាក់ ជំរុញសិក្ខាកាមស្វែងយល់ពីម៉ាស៊ីនរាវមីនវៃឆ្ងាត ដើម្បីងាយស្រួលក្នុងសកម្មភាពបោសសម្អាតមីន

2023/04/07 06:23:19 pm        82

កំពង់ឆ្នាំង៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកមជ្ឍមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បានជំរុញឱ្យសិក្ខាកាមហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីនALISជំនាន់ទី៥ ដែលជាម៉ាស៊ីនរាវមីនវៃឆ្លាត ដើម្បីប្រើប្រាស់ក្នុងសកម្មភាពបោសស្អាតមីន។

ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS ជំនាន់ទី៥ នៅវិទ្យាស្ថានសកម្មភាពកំចាត់មីនខេត្តកំពងឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣នេះ ឯកឧត្តម ហេង រតនា បញ្ជាក់ថា ម៉ាស៊ីនរាវមីនម៉ាកALISជំនាន់ទី៥ ជាម៉ាស៊ីនរាវមីនដ៏ឆ្លាតវៃ និងមានតម្លៃថ្លៃជាងម៉ាម៉ាស៊ីរាវមីនប្រភេទផ្សេងៗទៀត ។ ដូចនេះ សិក្ខាកាមទាំងអស់ដែលបញ្ចប់វគ្គសិក្សានាពេលនេះ ត្រូវបន្តសិក្សាស្វែងយល់ពីវា ឱ្យបានចេះចាំស្ទាត់ជំនាញ ដើម្បីយកចំណេះជំនាញនេះទៅបំរើប្រជាជន និងសង្គមជាតិ។

ឯកឧត្តម ហេង រតនា បានបន្តថា វគ្គហ្វឹកហ្វឺនជំនាញការប្រើប្រាស់ម៉ាស៊ីន ALIS គឺអង្គភាពស៊ីម៉ាក់ បានសហការណ៌ជាមួយសាកលវិទ្យាល័យ TOHOKU នៃប្រទេសជប៉ុន ដែលមាន Prof. Sato ជាភាគីដៃគូរក្នុងការសិក្សាស្រាវជ្រាវ តាំងពីឆ្នាំ២០០៦ ក្រោមគម្រោងរបស់ JICA.និងបានហ្វឹកហ្វឺនដល់បុគ្គលិកស៊ីម៉ាក់ បានចំនួន២ជំនាន់រួចមកហើយ គឺជំនាន់៣ និងជំនាន់ទី៤។

ការហ្វឹកហ្វឺនសិក្ខាមទាំងពីរជំនាន់ខាងលើនេះ អង្គភាពស៊ីម៉ាក់ក៏បានបង្កើតបានជាក្រុមប្រតិបត្តិការមួយក្រុមឈ្មោះ TSC52 ដែលកំពុងប្រតិបត្តិការក្នុងកងឯភាពកម្ចាត់មីនទី៤។

សិក្ខាកាមទាំងអស់ បានសិក្សាទ្រឹស្តីពីការបង្គុំម៉ាស៊ីនALIS និងការរក្សាទុកម៉ាស៊ីនALIS, សិក្សាពីការប្រើប្រាស់ MD (Metal Detector) និង GPR (Ground Penetrating Radar), សិក្សាពីការវិនិច្ឆ័យ ឬវិភាគ នៃរូបភាពដោយ GPR ក្រោយពីការស្គេន។ សិក្ខាកាមទាំងអស់ត្រូវរៀនអនុវត្តជាក់ស្តែង នៃការប្រើប្រាស់ ម៉ាស៊ីន ALIS នៅលើទីលានអនុវត្ត ដោយប្រើប្រាស់ MD និង GPR។ ចំពោះម៉ាស៊ីនរាវមីនALISជំនាន់ទី៥នេះ ជាម៉ាស៊ីនរាវមីនមានភាពឆ្លាតវៃ និងមានតម្លៃថ្លៃរហូតដល់១គ្រឿង៤ម៉ឺនដុល្លា ខណៈម៉ាស៊ីនរាវមីនដទៃទៀតមានតម្លៃត្រឹមតែ៥ពាន់ដុល្លាក្នុង១គ្រឿង៕


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        24
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        97
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm