បាតុករ​នៅ​ក្រុង​ឡូ​សអាន់​ជើ​ឡេស​អំពាវនាវ​ឱ្យ​អាមេរិក​នៅ​ឆ្ងាយ​ពី​បញ្ហា​កោះ​តៃវ៉ាន់ ឈប់​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព

2023/04/07 07:11:36 pm        266

​អាមេរិក៖ ក្រុម​អ្នក​តវ៉ា​ច្រើន​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទីក្រុង Los Angeles កាលពី​ថ្ងៃ​ពុធដើម្បី​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​មេដឹកនាំ​កោះ​តៃវ៉ាន់​លោកស្រី Tsai Ing-Wen ឆ្លងកាត់​សហរដ្ឋអាមេរិក ដោយ​អំពាវនាវ​ឱ្យ​អាមេរិក​នៅ​ឆ្ងាយ​ពី​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន និង​បញ្ឈប់​ការ​បង្ក​គ្រោះថ្នាក់​ដល់​សន្តិភាព​។

លោកស្រី Tsai នៅ​ថ្ងៃ​ដដែល​នោះ​បាន​ជួប​ជាមួយ​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោក Kevin McCarthy ជា​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ទី៣ ​របស់​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិកនៅ​បណ្ណាល័យ​ប្រធានាធិបតី Ronald Reagan នៅ​ជាយក្រុង Los Angeles ជា​ផ្នែក​មួយ​ដែល​គេ​ហៅថា​ជា​ការ​ឈប់​ចត​នៅ​តាម​ផ្លូវ​ទៅ និង​មកពី​ប្រទេស​ហ្គា​តេ​ម៉ា​ឡា ​និង​ប្រទេស​បេ​លី​ហ្ស​នៅ​អាមេរិក​កណ្តាល​។ ជំនួប​ដ៏​ចម្រូងចម្រាស​របស់​ប្រធាន​សភា​អាមេរិក និង​មេដឹកនាំ​កោះ​តៃវ៉ាន់​ បាន​ឃើញ​ពលរដ្ឋ​ចិន​នៅ​ក្រៅ​ប្រទេស​រាប់​ពាន់​នាក់​មកពី​ទីក្រុង​ឡូ​សអាន់​ជើ​ឡេស សាន​ហ្វ្រា​ន់​ស៊ី​ស​ស្កូ អ​រី​ហ្គេ​ន និង​ផ្នែក​ផ្សេងទៀត​របស់​សហរដ្ឋ​អាមេរិក ​បាន​មក​ប្រមូល​ផ្តុំគ្នា​ដើម្បី​តវ៉ា​នៅ​ខាងក្រៅ​បណ្ណាល័យ ដោយ​បង្ហាញ​ពី​ក្តី​សង្ឃឹម​របស់​ពួកគេ​សម្រាប់​ការ​បង្រួបបង្រួម​ឡើងវិញ​ ដោយ​សន្តិភាព​របស់​ប្រទេស​ចិន និង​ប្រឆាំង​ដាច់ខាត «​ឯករាជ្យ​ភាព​កោះ​តៃវ៉ាន់​» ដែល​ស្វែងរក​ដោយ​លោកស្រី Tsai។

ការ​តវ៉ា​នេះ​ក៏​មាន​ការចូលរួម​ពី​សកម្មជន​ប្រឆាំង​សង្គ្រាម ​របស់​សហរដ្ឋអាមេរិក​ជាច្រើន​នាក់​ទៀត ដោយ​មនុស្ស​ជាច្រើន​បាន​បង្ហាញ​ការ​ប្រឆាំង​របស់​ពួកគេ​ ចំពោះ​ទង្វើ​ដែល​មិនបាន​គិត​គូ​ររបស់​លោក McCarthy ដើម្បី​ជួប​ជាមួយ​លោកស្រី Tsai និង​បាន​ថ្កោលទោស​ការ​ជ្រៀតជ្រែក​រប​ស់​អាមេរិក ​នៅ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។ អ្នក​តវ៉ា​និយាយ​ថា សហរដ្ឋអាមេរិក​គួរតែ​នៅ​ឲ្យ​ឆ្ងាយ ហើយ​ទុក​របៀបវារៈ​ចក្រពត្តិនិយម​របស់​ពួកគេ​នៅ​ខាងក្រៅ និង​ទុក​ឱ្យ​ប្រទេស​ចិន​ការពារ​ខ្លួនឯង​។ ​ចិន​កំពុង​ព្យាយាម​បង្កើត​រដ្ឋាភិបាល​កាន់តែ​រឹងមាំ និង​គាំទ្រ​ប្រជាជន​របស់​ពួកគេ ហើយ​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​ព្យាយាម​ចូល​មក ហើយ​នាំ​យក​យោធា​មកកាន់​កោះ​តៃវ៉ាន់ នោះ​សហរដ្ឋអាមេរិក​កំពុង​ប្រឆាំង​ដោយ​ផ្ទាល់ ហើយក៏​កំពុងតែ​បង្កើត​ជម្លោះ និង​សង្គ្រាម​ជាច្រើន​ទៀត​។ ពួក​យើង​គ្រាន់តែ​ចង់បាន​សន្តិភាព​។ ពួក​យើង​គិត​ថា ​មនុស្ស​ជាច្រើន​នៅ​ទី​នេះគ្រាន់តែ​ចង់បាន​សន្តិភាព៕​

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        59
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        68
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        85

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm