អា​ហ្ស​ង់​ទីន​ត្រលប់​មកឈរ​តំណែង​លេខ ១ ពិភពលោក​លើកដំបូង​ក្នុង​រយៈពេល ៦ឆ្នាំ​

2023/04/07 07:23:22 pm        115

​បាល់ទាត់៖ ​ក្រុម​ជើងឯក​ពិភពលោក​អា​ហ្ស​ង់​ទីន បាន​ទំលាក់​ប្រេ​ស៊ី​ល​ឡើង​មកឈរ​តំណែង​លេខ ១ ក្នុង​តារាង​ចំណាត់ថ្នាក់​ពិភពលោក​លើកដំបូង​ក្នុង​រយៈពេល ៦ឆ្នាំ​។

​​អា​ហ្ស​ង់​ទីនដែល​ឆ្នាំមុន​គ្រង​ជើងឯក World Cup 2022 នៅ​កាតា​ក្រោយ​យកឈ្នះ​បារាំង​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ បាន​ឡើង​​ម​កាន់តំណែង​លេខ ១ បន្ទាប់ពី​យកឈ្នះ​ប៉ា​ណា​ម៉ា ២-០ និងកោះ Curacao ៧-០ ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​កាល​ពី​សប្តាហ៍​មុន​។ ​ចំណែក​ក្រុម​ជើងឯក​រង​បារាំង​បាន​រំកិល​ឡើង​មួយ​ចំណាត់ថ្នាក់​មកឈរ​លេខ ២ បន្ទាប់ពី​បារាំង​យកឈ្នះ​ហូ​ឡង់ ៤-០ និង​ឈ្នះ​សាធារណរដ្ឋ​អៀក​ឡង់ ១-០ ក្នុងការ​ប្រកួត​ជម្រុះ Euro ស្រប​ពេលដែល​ប្រេ​ស៊ី​ល​ធ្លាក់​ទៅ​លេខ ៣ ក្រោយ​លេង​ចាញ់​ម៉ា​រ៉ុ​ក ២-១ ក្នុងជំនួប​មិត្តភាព​។

​​រីឯ​ក្រុម​បិសាច​ក្រហម​ប៊ែ​ល​ហ្ស៊ិ​ក​នៅតែ​បន្ត​ឈរ​លេខ ៤ តាម​ពីក្រោយ​ដោយ​អង់គ្លេស​លេខ ៥ ហូ​ឡង់​លេខ ៦ ក្រូ​អាស៊ី​លេខ ៧ អ៊ីតាលី​លេខ ៨ ព័រទុយហ្កាល់​លេខ ៩ និង​អេ​ស្ប៉ា​ញ​លេខ ១០​។ ​ក្នុង​ការធ្វើ​បច្ចុប្បន្នភាព​នៃ​តារាង​ចំណាត់ថ្នាក់​ពិភពលោក​ចុងក្រោយ​នេះ ក្រុមបាល់ទាត់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​ហក់​ឡើង​ខ្ពស់​ជាងគេ​ចំនួន ១០ ចំណាត់ថ្នាក់​ពី​លេខ ១៣២ មក​លេខ ១២២​។ ​ចំណែក​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​ឈរ​ចំណាត់ថ្នាក់​លេខ ១៧៦៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        101
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        117
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        92

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm