យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ចាប់ផ្ដើមពីខេត្តពោធិ៍សាត់ ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៣នេះ

2023/04/07 09:19:42 pm        298

ពោធិ៍សាត់៖ យុទ្ធនាការអន្ទា្កក់សូន្យ ដំណាក់កាលទី២ ដឹកនាំដោយក្រសួងបរិស្ថាន ក្រោម​កិច្ច​សហការ​ជាមួយ​អង្គការដៃគូអភិរក្សជាច្រើន បានចាប់ផ្តើមធ្វើឡើង​នៅ​ខេត្តពោធិ៍សាត់​ជា​លើក​ដំបូង នៅថ្ងៃទី៦ និងទី៧ ខែមេសា ឆ្នាំ២០២៣នេះ ខណៈ​ខេត្ត​គោលដៅ​សម្រាប់​យុទ្ធនាការ​អន្ទាក់​សូន្យ​ ក្នុង​ដំណាក់កាលទី២នេះ រួមមាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្ត​សៀមរាប ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដែលរៀបចំឡើងដោយមានការសហការពីរដ្ឋបាលខេត្ត និង​មន្ទីរបរិស្ថានខេត្ត។

យុទ្ធនាការនេះត្រូវបានផ្តួចផ្តើមឡើងដោយក្រសួងបរិស្ថានក្រោមការដឹកនាំរបស់ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ជាប្រធានយុទ្ធនាការអន្ទាក់សូន្យ ដែល​បាន​បញ្ចប់​ដោយ​ជោគ​ជ័យ​នៅ​ដំណាក់កាលទី១ ប្រព្រឹត្តឡើងក្នុងឆ្នាំ២០២២ ។ យុទ្ធនាការនេះ​បាន​បន្ត​ដំណើរ​ដល់​ដំណាក់កាលទី២ ដែលបានចាប់ផ្តើមធ្វើមុនគេក្នុងខេត្តពោធិ៍សាត់នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ ។

គោលបំណងដ៍សំខាន់នៃយុទ្ធនាការនេះគឺ “អន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិទាំងអស់” ជាមួយ​លទ្ធផលដែលបានរំពឹងទុកដូចជា៖ ការពិនិត្យ និង​អនុម័ត​មាត្រា​ច្បាប់​ដែល​ទាក់​ទង​ការ​គ្រប់​គ្រង ការដាក់អន្ទាក់ និងការបណ្តើរឆ្កែក្នុងតំបន់ការពារធម្មជាតិ ។ ការ​បង្កើត​អង្គ​ភាព​ចល័ត​អនុវត្ត​ច្បាប់​ចម្រុះ​នៅ​តាម​ខេត្ត​ដើម្បី​ត្រួត​ពិនិត្យ និង​បង្រ្កាប​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ខុស​ច្បាប់​នៅ​តាម​ទីផ្សារ និងកន្លែងសំខាន់ៗក្នុងខេត្ត។ ការ​អនុម័ត​វិធាន​ការ​បង្ការ​ណែនាំ​អំពី​ហានិភ័យ​សុខភាព​សាធារណៈ​ដែល​ទាក់​ទង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ដែល​មាន​ចែង​ដោយ​អង្គការ​សុខភាព​ពិភព​លោក​ក្នុង​ខែ​មេសា ឆ្នាំ ២០២១។ ការចូលរួមពីសាធារណៈក្នុងការបញ្ឈប់ការបរិភោគសាច់សត្វព្រៃ តាម​រយៈការផ្លាស់ប្តូរឥរិយាបទនិងទំលាបនៃការរស់នៅ។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ «យុទ្ធនាការ​អន្ទាក់​សូន្យ​ដំណាក់កាលទី២ ដែលកំពុងប្រព្រឹត្តនៅខេត្តពោធិ៍សាត់ហើយនឹងគ្រោងធ្វើនៅតាម បណ្តាល​ខេត្ត​ផ្សេងទៀតដែលស្ថិតនៅភាគនិរតីនៃប្រទេសកម្ពុជា។ យុទ្ធនាការនេះ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ការ​តាំង​ចិត្តដ៏មោះមុតដែលមានការចូលរួមពីយើងទាំងអស់គ្នា ក្នុងការលុប​បំបាត់​អន្ទាក់​គ្រប់​ប្រភេទ​នៅ​ក្នុង​តំបន់​ការពារធម្មជាតិកម្ពុជា បញ្ឈប់ការជួញដូរសត្វព្រៃខុសច្បាប់ រួមជាមួយការ​បង្កើត​នូវ​មុខ​របរ​ផ្សេងៗ សម្រាប់ចិញ្ចឹមជីវិតជំនួសវិញ ដើម្បីទ្រទ្រង់ដល់ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៃ​សហគមន៍​មូលដ្ឋានរបស់យើង»។

ឯកឧត្ដមបញ្ជាក់ថា ក្រសួងបរិស្ថានបាន​ជំរុញឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​សកម្មពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រួម​មាន ថ្នាក់ក្រោមជាតិ និងអាជ្ញាធរខេត្ត ក្នុងការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ដែល​គាំទ្រ​ដល់​ការ​ការពារ​សត្វ​ព្រៃ និងលើកទឹកចិត្ត​ដល់​សហគមន៍​មូលដ្ឋាន​ក្នុង​ការ​អភិរក្ស​សត្វព្រៃ​ ដើម្បី​អភិវឌ្ឍន៍​អេកូទេសចរណ៍​។

ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់បញ្ឈប់ការលក់ ទិញ និង​បរិភោគ​សាច់សត្វ​ព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា ដែល​មាន​សារៈសំខាន់​ជាសាកល។ នៅពេលដែលអន្ទាក់ត្រូវបានលុបបំបាត់ នោះការសម្លាប់​សត្វ​ព្រៃ​ក៏​ត្រូវ​បាន​បញ្ឈប់​ដូចគ្នា។ ការលុបបំបាត់ការដាក់អន្ទាក់ ទាមទារឱ្យការប្តេជ្ញា​ចិត្ត​ និង​ការ​ចូល​រួមរបស់​យើង​ទាំង​អស់គ្នា។ យើងត្រូវរួមគ្នាការពារសត្វព្រៃនៅកម្ពុជា និងការពារប្រព័ន្ធជីវចម្រុះធម្មជាតិ ដើម្បី​ការ​អភិវឌ្ឍន៍ប្រកបដោយចីរភាព និងអត្ថប្រយោជន៍រយៈពេលវែងពីជំនាន់បច្ចុប្បន្ន ត​ទៅ​នា​ពេល​អនាគត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm