បាល់ទាត់៖ ក្រុមសេះបង្កង់ Juventus ត្រូវបានក្របខណ្ឌអ៊ីតាលី Serie A ពិន័យបិទកន្លែងអង្គុយទស្សនាមួយផ្នែកនៃកីឡដ្ឋានសម្រាប់ការប្រកួតបន្ទាប់ ក្រោយពីមានការរើសអើងពីអ្នកគាំទ្រលើ Romelu Lukaku អំឡុងការប្រកួតរវាង Juventus និង Inter Milan កាលពីយប់ថ្ងៃអង្គារ។

ខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku បានទទួលការរើសអើង មុនពេលបានកាតក្រហមបណ្តេញចេញ។ ឆ្លងតាមការរយៈការប៉ះទង្គិចគ្នារវាង Lukaku និង Juan Cuadrado ក៏ដូចជាការរើសអើងទៀតនោះ Serie A បានសំរេចដាក់ពិន័យរួមមាន Lukaku ត្រូវពិន័យ ១ប្រកួត, Handanovic ១ប្រកួត និងប្រាក់ ១ម៉ឺនអឺរ៉ូ Juan Cuadrado ១ប្រកួត និងប្រាក់ ១ម៉ឺនអឺរ៉ូ ហើយពិន័យ Juventus បិទកន្លែងអង្គុយនៅភាគខាងត្បូងនៃកីឡដ្ឋាន Allianz មួយប្រកួត។
Romelu Lukaku កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានទទូចឱ្យសហព័ន្ធបាល់ទាត់អ៊ីតាលី ចាត់វិធានការបន្ទាន់ចំពោះទង្វើនៃការរើសអើងជាតិសាសន៍នេះ ពោលគឺការរើសអើងដដែលនេះបានកើតឡើងម្តងរួចមកហើយនៅកីឡដ្ឋានរបស់ Juventus នេះកាលពីឆ្នាំ២០១៩៕
អត្ថបទ៖នាង សុភាវុធ