ចៅក្រម​តុលាការ​កំពូល​អាមេរិក​លោក Clarence Thomas ទទួល​សំណូក​ការ​ចំណាយ​ដំណើរ​កម្សាន្ត​ពី​អ្នក​ផ្ដល់​ជំនួយ​គណបក្ស​សាធារណរដ្ឋ

2023/04/07 09:49:11 pm        585

​អាមេរិក៖ សារ​ព័ត៌មាន​បាន​រាយ​ការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ចៅក្រម​តុលាការ​កំពូល​ខាង​អភិរក្ស​និយម​សហរដ្ឋ​អាមេរិក​លោក Clarence Thomas បាន​ទទួល​សំណូក​ជាច្រើន​ទសវត្សរ៍ ​នៃ​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ចំណាយ​ប្រាក់​យ៉ាង​ច្រើន​ពី​ធុរជន​ទីក្រុង Dallas ម្នាក់ដោយ​ពុំបាន​លាតត្រដាង​ជា​សាធារណៈ​ ទោះបីជា​ច្បាប់​សហព័ន្ធ​តម្រូវ​ឲ្យ​បង្ហាញ​អំណោយ​ទាំងអស់​ក៏ដោយ ដែល​ជំរុញ​ឲ្យ​ព្រឹទ្ធសភា​គ្របគ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ ​អំពាវនាវ​ឲ្យ​មានការ​ស៊ើបអង្កេត​។​

​របាយការណ៍​ចេញ​ដោយសារ​ព័ត៌មាន ProPublica រក​ឃើញ​ថា ​លោក Thomas បាន​ធ្វើ​ដំណើរ​កម្សាន្ត​វិស្សមកាល​ជាច្រើនលើក​ជាមួយ​មហាសេដ្ឋី​អចលនទ្រព្យ និង​ជា​អ្នក​ឧបត្ថម្ភ​មកពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក Harlan Crow រួម​ទាំង​យន្តហោះ​ឯកជន និង​នាវា​ប្រណីត​របស់​លោក​នៅ​ក្នុង​សហរដ្ឋអាមេរិក និង​ជុំវិញ​ពិភពលោក​។ សារព័ត៌មាន​នេះ​បាន​និយាយ​ថា អំណោយ​ដែល​លោក​ទទួល​បានជា​ញឹកញាប់​មិន​ត្រូវ​បាន​គេ​ដឹង​ទេ ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ទំនើប​ក្នុង​តុលាការ​កំពូល​សហរដ្ឋ​អាមេរិក។​ ​លោក Thomas និង​ប្រធាន​ចៅក្រម​លោក John Roberts ពុំបាន​ឆ្លើយតប​ភ្លាមៗ​ទេ​ចំពោះ​សំណើសុំ​ការ​អត្ថាធិប្បាយ​។

របាយការណ៍​នេះ​បាន​ចោទ​ជា​សំណួរ​ថ្មីៗ ​ជុំវិញ​ទំនាស់​ផលប្រយោជន៍​ដ៏​ធំ​ពាក់ព័ន្ធ​នឹង​ចៅក្រម ​និង​តុលាការ​កំពូល ដែល​បាន​រង​ការរិះគន់​កាន់​តែ​ខ្លាំង​ចំពោះ​កង្វះ​ក្រមសីលធម៌​ផ្លូវការ​របស់​ខ្លួន​។ ​លោក Crow បាន​ប្រាប់​សារព័ត៌មាន ProPublica នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា ​លោក និង​ភរិយា​របស់​លោក​ជា​មិត្តភ័ក្ដិ​ជាមួយ​លោក Thomas និង​ភរិយា ចាប់​តាំង​ពី​ឆ្នាំ​១៩៩៦ មក​ម្ល៉េះ​មិនដែល​ព្យាយាម​ស្វែងរកការ​ប្រើ​ឥទ្ធិពល​លើ​ចៅក្រម Thomas សម្រាប់​ផ្លូវច្បាប់ ឬ​បញ្ហា​នយោបាយ​ណា​មួយ​ឡើយ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        191
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        178
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm