ក្រសួងសុខាភិបាល ស្នើWHO និងដៃគូអភិវឌ្ឍន៍ បន្តជួយទាំងធនធាន បច្ចេកវិទ្យាថ្មីៗ លើការងារសុខភាពបន្តពូជ មាតា ទារក កុមារ និងសុខភាពយុវវ័យ

2023/04/08 12:28:41 am        135

ភ្នំពេញ ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល ស្នើដល់អង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តជួយបន្ថែម ទៀតទាំងធនធាន ទាំងស្មារតី ទាំងបច្ចេកវិទ្យាថ្មីៗ លើការងារ​សុខភាព​​បន្តពូជ មាតា ទារក កុមារ និងសុខភាពយុវវ័យ ដើម្បីឈានទៅសម្រេច​គោលដៅអភិវឌ្ឍ​ប្រកបដោយចីរភាព។

​ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះ ក្នុងឱកាសបិទ​សិក្ខា​សាលាពិនិត្យលទ្ធផល នៃការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក ២០១៦-២០២០ និង ពិធីអបអរសាទរខួបលើកទី៧៥ឆាំ្ន របស់អង្គការសុខភាពពិភពលោក, នារសៀលថ្ងៃទី៧ ខែ​មេសា ឆ្នាំ២០២៣នេះ ដោយមានការចូលរួមពីលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភព​លោក ប្រចាំកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យ ពិតជាមានសេចក្តីរីករាយ ដែលបានចូលរួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា ក្នុងពិធីចំនួនបី ដែលប្រារព្ធធ្វើក្នុងពេលតែមួយ គឺទី១) ពិធីអបអរសាទរខួបទី៧៥ឆ្នាំ នៃការបង្កើតអង្គការ​សុខភាពពិភពលោក ទី២) ទិវាសុខភាពពិភពលោកឆ្នាំ២០២៣ និងទី៣) ពិធីបិទ សិក្ខាសាលាពិនិត្យលទ្ធផល នៃការអនុវត្តផែនទីចង្អុលផ្លូវសម្រាប់ពន្លឿនការកាត់បន្ថយអត្រាស្លាប់របស់ មាតានិងទារក ឆ្នាំ២០១៦-២០២០ ដើម្បីរៀបចំផែនទីចង្អុលផ្លូវថ្មីសម្រាប់ឆ្នាំ២០២៣-២០៣០។

ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយស្មារតី​បុរេសកម្ម ចក្ខុវិស័យវែងឆ្ងាយ ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា សម្រេចបានសមិទ្ធផលធំធេងលើគ្រប់វិស័យ ជាពិសេសការរក្សាបានសន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ការគ្រប់គ្រងបានជំងឺកូវីដ-១៩ ការរក្សា-កំណើនសេដ្ឋកិច្ច និងលំនឹង ជីវភាពប្រជាជន ការលើកកម្ពស់កិត្យានុភាពកម្ពុជា នៅលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយ​ការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ជាដើម។

ឯកឧត្តមសាស្រ្តាចារ្យ ក៏សូមសម្តែងនូវការអបអរសាទរក្នុងឱកាស​គម្រប់ខួបលើក៧៥ឆ្នាំ នៃការបង្កើតអង្គការ​សុខភាព​ពិភពលោក (WHO)។ រាជរដ្ឋាភិបាលកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ និងកោតសរសើរ​ចំពោះការ​ខិតខំ​ប្រឹងប្រែង​​ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់បុគ្គលិកថែទាំសុខភាពសហគមន៍ មន្ត្រីសុខាភិបាលគ្រប់​លំដាប់ថ្នាក់ សហគមន៍ និងប្រជាជនកម្ពុជាទាំងអស់ ដែលបានសហការយ៉ាង​ជិតស្និទ្ធ​ជាមួយ​អង្គការ​សុខភាពពិភពលោក និងដៃគូសុខាភិបាលជាច្រើនផ្សេងទៀត ក្នុងការចូលរួមចំណែក​ធ្វើឱ្យ​ប្រជាជន​កម្ពុជាកាន់តែមានសុខសុវត្ថិភាព និងសុខភាពល្អប្រសើរ។

ឯកឧត្តម រដ្ឋមន្រី្ត ចាំថា នៅឆ្នាំ២០០៩ យោង​តាមរបាយការណ៍អង្កេតប្រជាសាស្ត្រ និងសុខភាពឆ្នាំ២០០៥ បានបង្ហាញអត្រាមរណ​ភាពមាតា​ខ្ពស់ណាស់​គឺ៤៧២ករណី ក្នុង១០០.០០០កំណើតរស់ និងអត្រាមរណភាព​ទារកទើបកើត គឺ២៨ករណី ក្នុង១០០០កំណើតរស់ ទើបក្រសួងសុខាភិបាល បានរៀបចំផែនទីចង្អុលផ្លូវ សម្រាប់ពន្លឿនការកាត់បន្ថយមរណ ភាពមាតា និងទារក ២០១០-២០១៥ និង២០១៦-២០២០ ក្នុងគោលបំណងពន្លឿនការកាត់បន្ថយ អត្រាមរណភាពមាតា និងទារកទើបកើត ដើម្បីសម្រេចបានគោលដៅ​អភិវឌ្ឍសហស្សវត្សរ៍ឆ្នាំ២០១៥ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។ ការអនុវត្តផែនទីចង្អុលផ្លូវនេះ រួមជាមួយយុទ្ធសាស្ត្រសុខាភិបាល ធ្វើឱ្យយើងទទួលបានជោគជ័យនៅឆ្នាំ២០១៤ គឺកម្ពុជា សម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្សរ៍ទី៤ និងទី៥ ហើយក្រសួងសុខាភិបាលក៏ទទួលបានពានរង្វាន់ 2014 Resolve Award from Global Leaders Council for Reproductive-Health ផងដែរ។

ភាពជោគជ័យទាំងអស់នេះឈរនៅលើការ វិនិយោគលើឆ្មបជំនាញ និងការអនុវត្តយុទ្ធសាស្ត្រដ៏ត្រឹមត្រូវ និងចំគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ពង្រឹងនិងពង្រីក ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល ពង្រីកការគ្របដណ្តប់សេវាសុខាភិបាលឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋ ក៏ដូចជាការផ្គត់ផ្គង់ឱសថ បរិក្ខារ ឧបករណ៍វេជ្ជសាស្ត្រ។ គោលការណ៍គន្លឹះ ដែលអាចពន្លឿនការកាត់បន្ថយ ការស្លាប់របស់មាតា និងទារកទើបកើត គឺ៖ ឆ្មប-ឆ្មប-ឆ្មប។ ឆ្មបទី១ គឺបង្កើនចំនួនឆ្មបទៅតាមតម្រូវការ ឆ្មបទី២ គឺបញ្ចូលក្របខណ្ឌ និងពង្រាយទៅតាមមូលដ្ឋានសុខាភិបាលរហូតដល់តំបន់ដាច់ស្រយាល និងឆ្មបទី៣ គឺបង្កើនសមត្ថភាពជំនាញឆ្មបក្នុងការសម្រាលកូន និងថែទាំសុខភាពមាតា និងទារក។ នៅឆ្នាំ២០១២ ក្រសួងក៏បានបង្កើតក្រុមការងារធ្វើបច្ចុប្បន្នភាព និងកែសម្រួលរចនាសម្ព័ន្ធក្នុងការអនុវត្ត ការងារថែទាំទារក​នៅតាមមន្ទីរពេទ្យ និងមជ្ឈមណ្ឌលជាតិ ហើយនៅឆ្នាំ២០១៤ ក្រុមការងារនេះត្រូវបាន កែសម្រួលជាក្រុមការងារ​ថែទាំទារក និងសមាហរណកម្មទទួលបន្ទុកពិនិត្យព្យាបាលជំងឺកុមារ និងបន្ត ការបណ្តុះបណ្តាល​រហូតមកដល់បច្ចុប្បន្ន៕ អត្ថបទ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm