មន្ត្រីសង្ឃជាន់ខ្ពស់ កំពុងបារម្ភរឿងខ្វះអ្នកឯកទេសភាសាបាលី និងទស្សនវិជ្ជាពុទ្ធសាសនា

2023/04/08 01:25:47 am        102

ភ្នំពេញ ៖ ឯកទេសភាសាបាលី និងទស្សនវិជ្ជាពុទ្ធសាសនា គឺជាឯកទេសត្រូវការខ្ពស់ ប៉ុន្តែមន្ត្រីសង្ឃជាន់ខ្ពស់​បារម្ភថាមានអ្នកសិក្សាមុខវិជ្ជាទាំង០២នេះ កាន់តែតិចទៅៗ ដោយសារវាជាមុខវិជ្ជា ដែលតម្រូវឱ្យមាន​ការស្រឡាញ់ប្តូរផ្តាច់ ពិតប្រាកដទើបអាចសិក្សាចប់ចុងដើម ចប់ដើម ។

​ភាសាបាលី និងទស្សនវិជ្ជាពុទ្ធសាសនា គឺជាឯកទេសស្នូល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ហើយនៅក្នុង​សង្គមក៏មានតម្រូវការអ្នកឯកទេសភាសាបាលីនេះខ្ពស់ដែរ ។ ប៉ុន្តែអ្វីដែលជាកត្តាគួរឱ្យបារម្ភនោះ គឺសមណនិស្សិត និងនិស្សិតដែលចាប់យកឯកទេសភាសាបាលី និងឯកទេសទស្សនវិជ្ជាពុទ្ធសាសនា ហាក់ដូចជាមិនកើនឡើងសោះ ហើយថែមទាំងមាននិន្នាការថមថយចុះទៀតផង។ នេះគឺជាការលើកឡើងរបស់ភិក្ខុព្រះមុនីកោសលបណ្ឌិត យ៉ន សេងយៀត ព្រះសកលវិទ្យាធិការរង ទទួលបន្ទុកដឹកនាំគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅក្នុងពិធីសំណេះសំណាលជាមួយបេក្ខសមណៈ និងបេក្ខជនការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នា២០២៣ នេះ ។

សូមជម្រាបជូនថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ គឺជាគ្រឹះស្ថានឧត្តមសិក្សាសម្រាប់ព្រះសង្ឃ ប៉ុន្តែកំណែទម្រង់ប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏មាននិស្សិតជាគ្រហស្ថប្រុសស្រីសិក្សានៅទីនោះជាមួយព្រះសង្ឃ ហើយមុខវិជ្ជាដែលបង្រៀននៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ក៏មានទាំងផ្នែកអាណាចក្រផងដែរ ហើយសរុបទាំង ០៣ទីតាំង គឺព្រះសីហនុរាជ រាជធានីភ្នំពេញ, ព្រះសីហនុរាជ បាត់ដំបង និងព្រះសីហនុរាជ កំពង់ឆ្នាំង។ បច្ចុប្បន្ន មានសមណនិស្សិត និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សរុប៥៦៣អង្គ និងនាក់ លើមុខវិជ្ជាចំនួន ០៦ ក្នុងនោះសមណនិស្សិត និងនិស្សិត ដែលសិក្សាទស្សនវិជ្ជាពុទ្ធសាសនា ៥៧អង្គ និងនាក់ ចំណែកមុខវិជ្ជាភាសាបាលី មានត្រឹមតែ ២៣អង្គ និងនាក់ប៉ុណ្ណោះ ដែលក្នុងនោះ ក៏មាននិស្សិតជាស្រ្តីម្នាក់ផងដែរ។ ដោយឡែកបេក្ខសមណៈ និងបេក្ខជន ការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពោលគឺថ្នាក់អនុបណ្ឌិតនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ នៅព្រះសីហនុរាជ រាជធានីភ្នំពេញ មានចំនួន១៥ អង្គ និងនាក់ លើ៤ឯកទេស គឺទស្សនវិជ្ជា ៥អង្គ និងនាក់។ អក្សរសាស្ត្រខ្មែរ ៣អង្គ និងនាក់។ គ្រប់គ្រងអប់រំ ៣អង្គ និងនាក់ និងភាសាបាលី ៤អង្គ និងនាក់។

សូមបញ្ជាក់ផងដែរថា តម្រូវការអ្នកឯកទេសភាសាបាលី កាន់តែខ្ពស់ទៅៗ ព្រោះភាសាបាលី គឺជាប្រភពដ៏សំខាន់​បំផុតមួយ នៃវិស័យសាសនា អក្សរសាស្ត្រ ប្រពៃណី វប្បធម៌ អរិយធម៌ និងប្រវត្តិសាស្ត្រខ្មែរជាដើម ប៉ុន្តែបច្ចុប្បន្ននេះ ប្រហែលជាមានតែពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ មួយប៉ុណ្ណោះ ដែលបណ្តុះបណ្តាលថ្នាក់ក្រោយបរិញ្ញាបត្រ ឯកទេសភាសាបាលី ហើយមូលហេតុដែលពុំសូវមានអ្នកសិក្សាឯកទេសទាំង ០២នេះ ដោយសារលុះណាតែ​មានចិត្តស្រឡាញ់ប្តូរផ្តាច់ ទើបអាចសិក្សាមុខវិជ្ជាទាំង ០២នេះទទួលបានជោគជ័យ៕ ដោយ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm