ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាជនចូលរួម ទប់ស្កាត់ និងកាត់បន្ថយអត្រាស្លាប់និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសឱ្យមកនៅកម្រិតទាបបំផុត។
ថ្លែងក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃសុក្រទី៧ ខែមេសា ឆ្នាំ២០២៣ នៅវិមានសន្តិភាព សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យក្រសួង ស្ថាប័ន សមត្ថកិច្ច ពាក់ព័ន្ធ ត្រូវជំរុញការផ្សព្វផ្សាយនិងបញ្ជ្រាប ខ្លឹមសារ អប់រំ ពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំ ទូលាយ និងតាមវេទិកាសាធារណៈនានា ពិសេសការអនុវត្តសុវត្ថិភាពចរាចរណ៍នៅក្នុងគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព៕