ភ្នំពេញ÷ បន្ទាប់ពីបានផ្ទុះការចែករំលែកនូវព័ត៌មាននាយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ ស្តីពីគ្រោះថ្នាក់ចរាចរ ណ៍មួយ ដែលសារព័ត៌មានបានលើកឡើងថា "ត្រូវគេឲ្យខុស ហើយដេញឲ្យទៅសុំទោសម្ចាស់រថយន្តថែមទៀត បានត្រឹមទៅដេកយំ ទាំងមិនអស់ចិត្ត" និងបញ្ជាក់បន្ថែមថា "មិត្តភ័ក្តិខាងម្ចាស់រថយន្ត និយា យថា បើខាងម៉ូតូមិនព្រមទទួលខុសទេ ឲ្យយកទៅស្នងការ ហើយតេហៅ ឯកឧត្តម រ័ត្ន ស្រ៊ាង ទៅដោះស្រាយ"។ ករណីនេះត្រូវឯកឧត្តម រ័ត្ន ស្រ៊ាង បដិសេធថា ឯកឧត្ដមពុំដែលស្គាល់ អ្នកនិយាយឈ្មោះគាត់នេះ នោះទេ ហើយឯកឧត្តមក៏បានឲ្យកម្លាំងជំនាញចុះស្រាវជ្រាវស្វែងរកបុគ្គល ដែលយកឈ្មោះគាត់ ទៅនិយាយនោះទាំងយប់ ដើម្បីបំភ្លឺជូនសាធារណជន។ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៣ បុគ្គលដែលយកឈ្មោះឯកឧត្ដម រ័ត្ន ស្រ៊ាង ទៅប្រើនោះ ត្រូវបានកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហៅចូលបំភ្លឺ។
តាមការបំភ្លឺរបស់បុគ្គលរូបនោះ គាត់បានឱ្យដឹងថា គាត់មានឈ្មោះ ពន្លក ហៅបារាំង ជាម្ចាស់ភោជនី យដ្ឋាន ឋានសួគ៌ក្រោមមេឃ។ គាត់បានឱ្យដឹងបន្តថា រូបគាត់មិនធ្លាប់បានស្គាល់ និង មិនធ្លាប់ជួបឯកឧត្តម រ័ត្ន ស្រ៊ាង នោះទេ គ្រាន់តែដឹងថា ឯកឧត្តម រ័ត្ន ស្រ៊ាង ជាបុគ្គលមួយរូបដែលល្បី ដែលជួយប្រជាជនច្រើន បង្ក្រាបឧក្រិដ្ឋជនធំៗ ទើបខ្លួននឹកឃើញលើកឈ្មោះឯកឧត្តម រ័ត្ន ស្រ៊ាង មកនិយាយ ដើម្បីឲ្យរឿងគ្រោះថ្នាក់ចរាចរណ៍នោះឆាប់បានបញ្ចប់។ ប៉ុន្តែក្រោយគាត់បាននិយាយរួច វាបានធ្វើឱ្យករណីនោះប៉ះពាល់ដល់កិត្តិយសឯកឧត្តម រ័ត្ន ស្រ៊ាង។
បុគ្គលរូបនេះ បានបញ្ជាក់បន្ថែមថា ជាក់ស្តែងរឿងរបស់មិត្តភ័ក្តិគាត់ គឺបានបញ្ចប់នៅយប់ថ្ងៃទី០៥រួចទៅហើយ ដោយមនោសញ្ចេតនាយោគយល់គ្នា ក្នុងនោះក្រុមគាត់បានផ្តល់ទឹកប្រាក់២០ដុល្លារ ឲ្យទៅភាគីខាងម៉ូតូ ដើម្បីទុកទិញថ្នាំលេប និងបានឲ្យលេខទូរសព្ទទុកសម្រាប់ទាក់ទងគ្នាផងដែរ ហើយព្រឹកឡើងភាគីខាងម៉ូតូ បានយកម៉ូតូទៅធ្វើអស់ ១៤០ ដុល្លារ ក្រុមគាត់ក៏បានផ្តល់ជូនប្រាក់បន្ថែមមួយចំនួនទៀត ពេលនោះភាគីខាងម៉ូតូក៏បានអរគុណក្រុមគាត់ផងដែរ ប៉ុន្តែស្រាប់តែរំលងបានមួយថ្ងៃ បែរជារឿ ងនោះបានផ្ទុះខ្លាំងឡើងទៅវិញ។
គាត់បានសារភាពទទួលកំហុស ព្រមទាំងសូមការអភ័យទោសពីឯកឧត្តម រ័ត្ន ស្រ៊ាង ផងដែរ៕
ដោយ៖ គង់ ឌិន




