សៀមរាប៖ នាព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ សហភាពសហព័ន្ធយុវជន កម្ពុជា បានរៀបចំព្រឹត្តិការណ៍រត់ និងជិះកង់នៅតំបន់រមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។
ពិធីបើកព្រឹត្តិការណ៍នាព្រឹកមិញនេះ គឺមានការអញ្ជើញជាអធិបតីភាព ពីសំណាក់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ ឯកឧត្តមបានថ្លែងថា ព្រឹត្តិការណ៍ជិះកង់នាព្រឹកនេះ មានគោលដៅសំខាន់ៗច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាតិធំៗ ជាច្រើនដែលកម្ពុជានឹងរៀបចំធ្វើនៅឆ្នាំ២០២៣នេះ។ រូបភាព៖ ក្រុមការងារ ស.ស.យ.ក













