ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨

2023/04/08 04:40:50 pm        243

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា​ បាបអញ្ជើញសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

- សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា​ កន្លងមកសម្តេច​ធ្លាប់បាន​លើក​ឡើង​ពីស្ថានភាព​ខ្វះ​អាចារ្យ សម្រាប់សកម្មភាពពិធីនានា បម្រើឱ្យប្រពៃណី វប្បធម៌ខ្មែរ តាមទម្រង់មួយជាក់លាក់ តែ​ពេលនេះស្ថានភាពកង្វះអាចារ្យមានល្អប្រសើរ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សាសនាបានស្លាប់ រួម​ទាំង​ការ​ស្លាប់​របស់​ប្រជាពលរដ្ឋ​ផងដែរ ក្នុងសម័យប៉ុលពត ក្នុងនោះទីអារាមសាសនា ក៏ត្រូវបានកម្ទេចចោលគ្មានសល់ តែ​ស្ថានភាព​នេះ បាន​រួចរស់ឡើងវិញដោយស្មារតី នៃថ្ងៃជ័យជំនះ ៧មករា។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា វាជារឿងពិតមួយមិនអាចប្រកែកបាន នៅពេល​អាណាចក្រ​ជួប​ប្រទះ​គ្រោះ​មហន្តរាយ ផ្នែកពុទ្ធចក្រក៏រងគ្រោះផងដែរ ដូចជា​ករណី​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០-១៩៧៥ និងពីឆ្នាំ១៩៧៥ នៃរបបកម្ពុជាប្រជាធិបតេយ្យប៉ុលពត។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលដែលប្រជាពលរដ្ឋមានជីវភាពធូរធា ប្រជា​កសិករ​បង្ក​បង្កើន​ផលបានល្អប្រសើរ ទីវត្តអារាមក៏រីកចម្រើន ហើយចង្ហាន់បិណ្ឌបាត្ររបស់ព្រះសង្ឃ ក៏​សំបូរ​ពោរពាសដែរ ដែលចំណុចនេះហើយ គឺជាអ្វី​ដែល​យើង​តែង​លើក​ឡើង​ថា​«ពុទ្ធសាសនា​ផ្សារ​ភ្ជាប់​នឹង​សង្គម ឬសាសនា និងរដ្ឋ»។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា គ្រប់សាសនាទាំងអស់ សុទ្ធតែ​បង្រៀន​ឱ្យ​ប្រជាពលរដ្ឋ​ប្រព្រឹត្តិ​អំពើ​ល្អ។ សាសនា​ គឺផ្នែកមួយដ៏សំខាន់ មិនអាចខ្វះបាននៅក្នុងសង្គម។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា អាចារ្យ អាចារិនី មានសារៈសំខាន់ណាស់ ក្នុងវិស័យ​ព្រះ​ពុទ្ធសាសនា។ អាចារ្យ អាចារិនី គឺជាចាស់ទុំ សម្រាប់រៀបចំក្នុងពិធីជាប្រពៃណីរបស់ខ្មែរ តាមទម្រង់មួយដែលបានកំណត់ និងបន្តទៅជំនាន់ក្រោយៗទៀត។

- សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់ អាចារ្យ អាចារិនី ក្នុងពិធីមង្គលការ ត្រូវសម្របសម្រួលជាមួយម្ចាស់ដើមការ ជៀសវាងការខ្វែងគំនិតគ្នាក្នុងពិធីមង្គលការ។ ក្នុងករណីម្ចាស់ដើមការ តម្រូវឱ្យអាចារ្យធ្វើតាមប្រពៃណីភូមិឋានគាត់ ត្រូវតែសម្របសម្រួលតាមនោះ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ក្នុងជីវិតនយោបាយរបស់សម្តេចតែងតែជោគជ័យជារៀងរហូតមក តែសម្តេចមិនទាន់ប្រកាសថា «ខ្លួនជាគ្រូជោគជ័យទេ» ហើយក៏មិនទាន់អាចទៅបង្រៀនអ្នកដទៃពីភាពជោគជ័យនោះដែរ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសលើកទឹកឱ្យបន្តមានការបង្ហាត់បង្រៀន បណ្តុះផ្នត់គំនិតវិជ្ជមាន និងជោគជ័យ ដល់ស្រទាប់មហាជនខ្មែរ តែក៏ត្រូវជៀសវាងនូវពាក្យពេចន៍ខ្លះៗដែលមានភាពរសើប និងបង្កបញ្ហាដល់សង្គម។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសទៅបុគ្គលពាល ជ្រកក្រោមព្រះពុទ្ធសាសនា ហៅ«អាខ្មៅ» រកឱ្យឃើញជុំរិញការចោទប្រកាន់ទៅលោក ជេម សុក ហៅសុខសុគន្ធ ថាបានទទួលលុយចំនួន ១០ម៉ឺនដុល្លារអាមេរិកពីសម្តេចតេជោ ហ៊ុន សែន ។ ...[]បើសុំទោស រួចខ្លួន បើមិនសុំទោសទេ សម្តេចនៅហៅ«អាខ្មៅ»ជារៀងរហូត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះឧបាយកលទុច្ចរិតរបស់បុគ្គលប្រឆាំងមួយចំនួនតូច ដែលចញ្ចឹមចិត្ត និងមានបំណងបង្កមហន្តរាយដល់សង្គម និងបំផ្លាញសុខសន្តិភាព។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នាពេលបច្ចុប្បន្ននេះ ទោះកម្ពុជាជួបនឹងវិបត្តិសេដ្ឋកិច្ច ប្រជាពលរដ្ឋជួបការលំបាកបន្តិចមែន តែគ្មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយ និងគ្មានការគិតគូរពីរដ្ឋអំណាចគ្រប់ជាន់ថ្នាក់នោះទេ។

- សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលនៅតែទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។

- សម្តេចតេជោ ហ៊ុន សែន សង្ឃឹមជឿជាក់ថា ប្រជាពលរដ្ឋ នៅតែជឿជាក់ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យរួមគ្នាការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសង្គម ដើម្បីកម្ពុជាឆ្ពោះទៅកាន់វឌ្ឍនភាពលើគ្រប់វិស័យបន្ថែមទៀត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅសល់តែរយៈពេលជាង ២០ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជា នឹងឈានទៅដល់ភាពជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្រោមមូលបទ«កីឡាក្រោមម្លប់ នៃសុខសន្តិភាព»...[] បើគ្មានសន្តិភាពទៀត យើងមិនអាចរៀបចំព្រឹត្តិការណ៍កីឡាធំៗទាំងនេះបានឡើយ។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សន្តិភាពអាចរក្សាបាន តាមតែរយៈតួនាទីរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

-សម្តេចតេជោបញ្ជាក់ថា «គណបក្សផ្សេងៗ គ្មានបក្សណាអាចរក្សា ការពារសុខសន្តិភាពបានឡើយ...[]បក្សខ្លះនៅផ្ទះស្លឹកសោះ តែសន្យាធ្វើផ្ទះឱ្យគេ..»។

- សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យគ្រប់ផ្នែកពាក់ព័ន្ធរួមគ្នាផ្សព្វផ្សាយ បញ្ជ្រាប ខ្លឹមសារ អប់រំ គោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពរួមមាន៖ គ្រឿងញៀន ល្បែងស៊ីសង ... និងសុវត្ថិភាពចរាចរណ៍ឱ្យបានទូលំទូលាយ ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសឱ្យស្ថិតនៅក្នុងកម្រិតតិចតួចបំផុត។

- សម្តេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមដល់ធនាគារ និងមីក្រូហិរញ្ញវត្ថុ ឱ្យមានការយោគយល់ខ្ពស់ដល់ប្រជាពល ដែលមិនមានលទ្ធភាពពិតប្រាកដ ដើម្បីសងបំណុលត្រលប់ទៅវិញ ក្នុងកាលៈទេសៈលំបាកក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

- សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ឱ្យអនុវត្តចំណាត់ការតាមផ្លូវច្បាប់ដោយគ្មានការលើកលែង ចំពោះបក្សនយោបាយ ឬបុគ្គលណាក៏ដោយ ដែលញុះញង់ និងឃោសនាប្រជាពលរដ្ឋ មិនឱ្យសងត្រឡប់ ឬចេញមកនិយាយបំផុសចលនាមិនឱ្យសងបំណុល។

- សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យ«គ្រូជោគជ័យ»ប្រឹងប្រែងរៀនសូត្រពីរបៀបនិយាយឡើងវិញ និងសិក្សាអក្សរសាស្ត្រខ្មែរឱ្យបានច្បាស់លាស់ មុននឹងនិយាយ ឬធ្វើបទបង្ហាញផ្សេងៗ។

- សម្តេចតេជោបានផ្តល់ទស្សនៈថា «ចង់និយាយឱ្យគេស្តាប់ ត្រូវមើលឱ្យច្បាស់ថានរណាកំពុងនៅពីមុខ ឬកំពុងស្តាប់យើង»។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅលើលោកនេះគ្មាននរនាចេះអស់នោះទេ ឬដឹងសព្វគ្រប់ទេ ដោយសម្តេចចាត់ទុកមនុស្សទាំងអស់ជាគ្រូរបស់សម្តេច ឱ្យតែពួកគេចេះជាង ឬមានគំនិតថ្មីជាងសម្តេច ដែលអាចឱ្យសម្តេចរៀនសូត្របាន។

សង្កថាសម្តេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង៤៧នាទី

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm