ទូរទស្សន៍ព័ត៌មាន BTV ទទួលបានពានរង្វាន់លើការផ្សព្វផ្សាយវិស័យទឹកស្អាត និងអនាម័យ

2023/04/08 04:54:45 pm        366

ទូរទស្សន៍ព័ត៌មាន BTV នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន ទទួលបានពានរង្វាន់ និង​ប័ណ្ណ​សរសើរ​ក្នុងការជំរុញការផ្សព្វផ្សាយលើវិស័យទឹកស្អាត និងអនាម័យ ពីអង្គការ Water Aid Cambodia ។ ពិធីប្រគល់ពានរង្វាន់បានធ្វើឡើងនាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣ ក្នុង​ពិព័រណ៍​សារ​ព័ត៌មាន «ពន្លឿនការផ្លាស់ប្ដូរ៖ ទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងអាកាសធាតុ និង​ប្រកបដោយបរិយាបន្ន»។

ក្នុងឱកាសនោះដែរ អ្នកសារព័ត៌មាននៃទូរទស្សន៍ព័ត៌មាន BTV ចំនួន ២រូបក៏ទទួលបានបណ្ណ​សរសើរ​ពី​ការ​ប្រកួតប្រជែងស្នាដៃព័ត៌មានពាក់ព័ន្ធនឹងការជំរុញការផ្សព្វផ្សាយពីវិស័យទឹកស្អាត និង​អនាម័យនៅក្នុងប្រទេសកម្ពុជាមានភាពប្រសើរឡើង។ ក្នុង​នោះ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ២​ពី​កម្មពិធីទៅលើស្នាដៃព័ត៌មានបែបបទយកការណ៍ជាវីដេអូ ដែលផលិតដោយ កញ្ញា ចេន សុជាតា ស្ដីពីការប្រើប្រាស់ទឹកស្អាតនៅលើបឹងទន្លេសាបក្នុងភូមិសាស្រ្តភូមិពាមបាង ឃុំពាមបាង ស្រុក​ស្ទោង ខេត្តកំពង់ធំ។ ដោយឡែក ព័ត៌មានជាវីដេអូជាក្រុមដែលចូលរួមផលិតដោយ លោក ហុង វាស្នា ភ្នាក់ងារព័ត៌មានBTV ប្រចាំខេត្តកំពង់ឆ្នាំង ស្ដីពី​ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​គម្រោង «ពន្លឿនការផ្លាស់ប្តូរ ទឹកស្អាត និងអនាម័យដែលមានភាពធន់នឹងអាកាសធាតុ និង​ប្រកប​ដោយ​បរិយាបន្ន ដើម្បីអោយប្រទេសកម្ពុជាសម្រេចបានប្រកបដោយចីរភាព។

កន្លងទៅ ទូរទស្សន៍ព័ត៌មាន BTV តែង​បាន​ចូលរួម​ផ្សព្វ​ផ្សាយ​យ៉ាង​ផុស​ផុល​ពាក់ព័ន្ធ​នឹង​វិស័យ​ទឹកស្អាត និងអនាម័យ មិនថាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ អង្គការ Water Aid Cambodia និងអង្គការដទៃទៀត ដើម្បីរួមចំណែក​ធ្វើ​អោយ​ប្រទេស​កម្ពុជា​សម្រេច​បាន​គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ អត្ថបទ៖ ហុង វាស្នា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        69
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        109
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm