លោកស្រី Harris ប្រមូលផ្តុំយុវជន ដើម្បីសុវត្ថិភាពអាវុធ បន្ទាប់ពីសមាជិក​គណបក្ស​ប្រជាធិបតេយ្យត្រូវ បានបណ្តេញចេញ

2023/04/08 06:46:05 pm        253

អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោកស្រី Kamala Harris កាលពីថ្ងៃសុក្រ បាន​ប្រមូល​ផ្តុំ​យុវជន ដើម្បី​សុវត្ថិភាពកាំភ្លើងនៅក្នុងរដ្ឋ Tennessee បន្ទាប់​ពី​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ ត្រូវបានបណ្តេញចេញពីសភា នីតិបញ្ញត្តិរដ្ឋ ដោយសារ​ការ​ឈរ​នៅ​ខាង​ក្រុម​បាតុករដែ​ល​ជំរុញឱ្យមានវិធានការគ្រប់គ្រងកាំភ្លើងកាន់តែតឹងរ៉ឹង។

លោកស្រី Harris បានប្រាប់ទៅនិស្សិត នៅសកលវិទ្យាល័យ Fisk ថា មិនអាច​មាន​សំឡេង​ទាំង​​នោះ​នៅ​ក្នុង​បន្ទប់ ដែលពិបាកយល់ឃើញអំពីថា តើអ្នកណាគួរតែនិយាយអ្វី នៅពេលណា និង​នៅ​កន្លែ​ងណា។ សូមបណ្តេញគាត់ចេញ។ មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំ​ង​ដក​មនុស្ស​ទាំង​នេះ​ចេញ ជាអ្នកដែលត្រូវជាប់ឆ្នោត ដើម្បីតំណាងឲ្យប្រជាជន ហើយ​អនុញ្ញាត​ឱ្យ​យើង​បាន​សម្រេច​ចិត្ត​ថា​អ្នក​ណាគួរតែតំណាងឱ្យប្រជាជន។ អ្វីជាអ្វី? នោះពុំមែនជាលទ្ធិប្រជាធិបតេយ្យនោះទេ។ កាលពីថ្ងៃព្រហស្បតិ៍ ទី ៦ ខែមេសា សមាជិកសភាជាន់ខ្ពស់គណបក្សសាធារណរដ្ឋ នៃរដ្ឋ Tennessee បានបោះឆ្នោតដកតំណាងរាស្រ្តគណបក្សប្រជាធិបតេយ្យ លោក Justin Jones និង​លោក Justin Pearson ជាសមាជិកសភាស្បែកខ្មៅវ័យក្មេងពីររូប ជុំវិញ​បាតុកម្ម​ដែល​ជំរុញ​ឱ្យ​មាន​ច្បាប់កាន់កាប់កាំភ្លើងកាន់តែតឹងរ៉ឹង។ ចំណាត់ការដើម្បីបណ្តេញសមាជិកគណបក្សប្រជា ធិបតេយ្យ​ទី​បី គឺលោកស្រី Gloria Johnson ជាស្ត្រីស្បែក​ស​ដែល​បាន​ឈរ​ជាមួយ​ពួក​គេ​អំឡុង​ពេល​ការ​តវ៉ានៅសភា បានបរាជ័យដោយការបោះឆ្នោតមួយ។ ការជជែកដេញ​ដោល​ដែល​មាន​បក្ស​ពួក​នៅ​ទីក្រុង Nashville កើតមានឡើងបន្ទាប់ពីសិស្សអាយុ ៩ ឆ្នាំ ៣ នាក់ និងមនុស្ស​ពេញ​វ័យ ៣នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារនៅសាលារៀនមួយកន្លែងកាលពីថ្ងៃទី ២៧ ខែមីនា នៅ​ក្នុង​ទីក្រុង ជាការបាញ់ប្រហារធំបំផុតចុងក្រោយ នៅក្នុងសហរដ្ឋអាមេរិក។ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris បានមកដល់ទីក្រុង Nashville រដ្ឋ Tennessee កាលពីថ្ងៃសុក្រ ដើម្បីជួបជាមួយសមាជិកសភារដ្ឋ បន្ទាប់ពី​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យពីរ​រូបត្រូវបានបណ្តេញចេញជុំវិញការតវ៉ាការគ្រប់គ្រងកាំភ្លើង ដោយបានបញ្ជាក់​ពី​ការ​ជជែក​ដេញ​ដោលថ្នាក់​ជាតិ​ចុងក្រោយបំផុតស្តីពីជាតិសាសន៍ កាំភ្លើង និងលទ្ធិ​ប្រជាធិបតេយ្យ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        199
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        186
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        186

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm