យោធាប្រទេសចិន បានចាប់ផ្តើមលំហាត់សមនៅព័ទ្ធជុំវិញកោះតៃវ៉ាន់រយៈពេលពេលបីថ្ងៃនៃសមយុទ្ធយោធា។ ទីក្រុងប៉េកាំង ដែលចាត់ទុកកោះតៃវ៉ាន់ជាខេត្តបំបែកចេញពីប្រទេសចិន បានហៅប្រតិបត្តិការនេះថាជាការព្រមានយ៉ាងខ្លាំងចំពោះរដ្ឋាភិបាលរបស់កោះនេះ។ សមយុទ្ធបានចាប់ផ្តើមប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំកោះនេះ លោកស្រី Tsai Ing-wen ត្រឡប់ពីដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក។ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយថា យន្តហោះយោធាចិនចំនួន ៤២ គ្រឿង និងនាវាចំនួន ៨ គ្រឿង បានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់។
ខ្សែបន្ទាត់នេះជាបន្ទាត់បែងចែកក្រៅផ្លូវការរវាងទឹកដីចិន និងកោះតៃវ៉ាន់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា សមយុទ្ធយោធានេះបានរៀបចំក្នុងពេលដំណាលគ្នានៃការល្បាត និងការរុលទៅមុខជុំវិញកោះតៃវ៉ាន់ ដោយបង្កើតការហ៊ុមព័ទ្ធគ្រប់ជ្រុង និងក្នុងស្ថានភាពរារាំង។ ប្រព័ន្ធផ្សព្វផ្សាយនេះនិយាយថា ថាកាំភ្លើងធំបាញ់គ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយ នាវាពិឃាតកងទ័ពជើងទឹក ទូកបំពាក់មីស៊ីល យន្តហោះចម្បាំងកងទ័ពអាកាស យន្តហោះទម្លាក់គ្រាប់បែក និងយន្តចាក់ប្រេង ទាំងអស់ត្រូវបានដាក់ពង្រាយដោយយោធារបស់ប្រទេសចិន។ កោះតៃវ៉ាន់បានចាត់ទុកខ្លួនឯងជារដ្ឋអធិបតេយ្យមួយដោយមានរដ្ឋធម្មនុញ្ញរបស់ខ្លួននិងមេដឹកនាំ។ ប៉ុន្តែចិនបានចាត់ទុកកោះនេះថាជាខេត្តផ្តាច់ខ្លួន ដែលនៅទីបំផុតនឹងត្រូវបានដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ទីក្រុងប៉េកាំងដោយប្រើកម្លាំងប្រសិបើចាំបាច់។

