រដ្ឋមន្រ្តីកសិកម្ម ស្នើរុស្ស៊ីពិចារណាក្នុងការនាំជីកសិកម្មមកកម្ពុជា ក្នុងតម្លៃទីផ្សារសមរម្យ

2023/04/08 11:16:35 pm        531

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បាន​ទទួលជួបពិភាក្សាការងារ ជាមួយឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គ​រដ្ឋ​ទូត​រុស្ស៊ីប្រចាំនៅកម្ពុជា ដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ នៅ​ទីស្តី​ការក្រសួង។

 ក្នុងជំនួបនេះនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណភាគីរុស្សី ចំពោះកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី កម្ពុជា-រុស្សី និងបានលើកឡើងអំពី MOU រវាងប្រទេសទាំងពីរ លើ​វិស័យ​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទកន្លងមក ព្រមទាំង​បាន​រំលឹក​អំពី​ពេល​វេលា​ដ៏​លំបា​ក​នៃ​ការ​បាត់​បង់​ជំនាញការសូវៀត ដោយកងទ័ពខ្មែរក្រហមអំឡុងទសវត្សរ៍ឆ្នាំ៨០ នៅក្នុង​ខេត្តកំពង់ចាម។

 សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី បានស្នើ​ឱ្យ​ភាគី​រុស្ស៊ី​ពិនិត្យ​មើល​សក្តានុពលផលិតផលកសិកម្ម​កម្ពុជាពិសេសកៅស៊ូ និងស្វាយចន្ទី និង​ឱកាស​នៃ​ការ​នាំចូល​ទីផ្សា​ររុស្ស៊ី​ដោយ​ក្រុមហ៊ុនរុស្ស៊ីផ្ទាល់ ដែល​មាន​លក្ខណៈ​ងាយ​ស្រួល​ជាង​ក្រុម​ហ៊ុន​ខ្មែរ​នាំ​ចូល​ទៅ​ប្រទេសរុស្ស៊ី។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានស្នើឱ្យភាគីរុស្ស៊ី​ធ្វើ​ការ​ពិចារណា​ក្នុង​ការ​នាំ​ជីកសិកម្មមកកម្ពុជាក្នុងតម្លៃទីផ្សារសមរម្យផងដែរ។

 ដោយឡែក ចំពោះការងារស្រាវជ្រាវ វិទ្យាសាស្ត្រ និងអភិវឌ្ឍធនធានមនុស្ស ឯកឧត្តម ឌិត ទីណា បានស្នើភាគីរុស្ស៊ី​ពិនិត្យលទ្ធភាពក្នុងការបញ្ជូនគ្រូមកកម្ពុជា ព្រោះគ្រូម្នាក់អាចបង្រៀន​សិស្ស​បាន​ច្រើននាក់។ ការងារនេះផ្តោតលើជំនាញសំខាន់ៗដូចជាកសិកម្ម និងវិស្វករ​មេកានិច​ជា​ដើម ដែលនឹងជួយដល់វិស័យកសិកម្ម ហើយកម្ពុជាមានសាលាកសិកម្មចំនួន៣ រង់ចាំសហការ។ យ៉ាង​ណាមិញចំពោះសំណើភាគីរុស្ស៊ី ឯកឧត្តម នឹងពិចារណា​ និង​ពិភាក្សា​បន្ថែម​ទៀត​ជា​មួយ​ភាគី​រុស្ស៊ី​ដែលចង់ឱ្យមានការរៀបចំទិវា នៃការចងចាំពលរដ្ឋសូវៀតដែលបានស្លាប់នៅកម្ពុជា៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm