សំណាកទី២ លើអ្នកពាក់ព័ន្ធបុរសវិជ្ជមានកូវីដ១៩ នៅស្រុករុក្ខគិរី លទ្ធផលអវិជ្ជមានទាំងអស់

2021/05/03 04:29:41 pm        185


បាត់ដំបង ៖ មន្ត្រីសុខាភិបាលខេត្តបាត់ដំបង បានធ្វើសំណាកលើកទី២ លើមនុស្សជាង១០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល ជាមួយបុរសម្នាក់វិជ្ជមានកូវីដ១៩ រស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ស្រុករុក្ខគិរី ជាលទ្ធផល គឺអវិជ្ជមានទាំងអស់ ប៉ុន្តែពួកគេតម្រូវធ្វើចត្តាឡីស័ក ឲ្យគ្រប់ចំនួន ១៤ថ្ងៃ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ។

ដោយអ្នកពាក់ព័ន្ធនឹងបុរសនោះទាំងអស់ ក្រៅពីធ្វើសំណាករកជំងឺកូវីដ១៩ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមមណ្ឌល ឬនៅផ្ទះរបស់ពួកគេ ហើយសម្រាប់ភូមិអ្នកជំងឺកូវីដ១៩នោះ រស់នៅក៏ត្រូវបានបិទខ្ទប់មិនឲ្យចេញចូលរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ។

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រៅពីអ្នកដែលបានយកសំណាក រហូតមកដល់ពេលនេះ អាជ្ញាធរខេត្ត និងមន្ត្រីសុខាភិបាល ពុំបានរកឃើញបន្តនៃអ្នកប៉ះពាល់ដោយផ្ទាល់​ និងដោយប្រយោលជាមួយអ្នកជំងឺកូវីដ១៩ រស់នៅស្រុករុក្ខគិរីនេះបន្ថែមទៀតនោះទេ ។

សម្រាប់ពលរដ្ឋ កំពុងរស់នៅភូមិខ្នាចអំពរ ឃុំព្រែកជីក ជាតំបន់បិទខ្ទប់ បានលើកឡើងថា ពួកគាត់មិនមានការខឹងសម្បារអ្វី នឹងអាជ្ញាធរខេត្តនោះទេ ចំពោះវិធានការបិទភូមិរបស់ពួកគាត់នេះ ដោយចាត់ទុកថា នេះជាវិធានការដ៏ល្អមួយ កុំឲ្យមានការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ពួកគាត់រស់នៅ ។

ពួកគាត់ ប្ដេជ្ញាថា នឹងបន្តអនុវត្តនូវការស្ថិតក្នុងផ្ទះ មិនចេញទៅណា តាមការណែនាំរបស់អាជ្ញាធរខេត្ត ឲ្យគ្រប់ចំនួនថ្ងៃដែលបានកំណត់ រួមទាំងបន្តអនុវត្តនូវ ៣កុំ ៣ការពារ តាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ។

ក្នុងឱកាសចុះសំណេះសំណាល និងយកអំណោយជូនចែកប្រជាពលរដ្ឋរស់នៅក្នុងភូមិខ្នាចអំពរ និងពលរដ្ឋកំពុងធ្វើចត្តាឡីស័កនៅភូមិផ្សេងទៀត ក្នុងស្រុករុក្ខគិរី នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសូមការយោគយល់ពីប្រជាពលរដ្ឋ ពីវិធានការបិទខ្ទប់ភូមិ និងការឲ្យធ្វើចត្តាឡីស័ក និងស្នើរួមគ្នាបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួន និងគ្រប់កាលកំណត់របស់អាជ្ញាធរ ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវពលរដ្ឋ មានសាច់ញាតិរស់នៅក្នុងរាជធានីភ្នំពេញ ឬនៅតាមតំបន់បិទខ្ទប់ នៃខេត្តណាមួយ សូមប្រាប់ពួកគេកុំឲ្យទាន់ត្រឡប់មកផ្ទះ ត្រូវអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ឬអាជ្ញាធរខេត្តពួកគេកំពុងរស់នៅ ។ បើសិនបានជាត្រឡប់មកវិញ កុំគេចវេះ ត្រូវចូលខ្លួនឲ្យមន្ត្រីសុខាភិបាលពិនិត្យសុខភាពយកសំណាក និងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ ចៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កាន់តែខ្លាំងនៅក្នុងសហគមន៍កម្ពុជា ៕

អត្ថបទ សុខរិទ្ធ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm