នគរបាលប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនបុរសម្នាក់កាលពីដើមខែនេះ ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២នាក់ បន្ទាប់ពីនគរបាលបានរកឃើញសាកសពដែលត្រូវបានកប់នៅក្នុងសួនច្បាររបស់លោក ហើយត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន។
លោក Slamet Tohari អាយុ ៤៥ ឆ្នាំបានសន្យាជាមួយអតិថិជនរបស់លោកថាលោកអាចបង្កើនប្រាក់ដោយការប្រើមន្តអាគម។
មុនពេលចាប់ខ្លួន បុរសអាយុ ៥៤ ឆ្នាំម្នាក់ឈ្មោះ Paryanto ជាជនរងគ្រោះម្នាក់ ត្រូវបានគេរាយការណ៍ដោយកូនប្រុសរបស់លោកថា ឪពុករបស់គាត់បានបាត់ខ្លួន បន្ទាប់ពីបានជួបជាមួយលោក Tohari ដើម្បីសុំលុយរបស់គាត់មកវិញ។
នគរបាលនិយាយថា ជនរងគ្រោះត្រូវបានគេសន្យាថា លោក Tohari អាចប្រើវេទមន្តបង្កើនចំនួនប្រាក់របស់ពួកគេពី ៧០ លានរូពី ស្មើរនឹង ៤៦០០ដុល្លារអាមេរិក ឲ្យកើនដល់ ៥ពាន់លានរូពី។ យោងតាមនគរបាលបានឲ្យដឹងថា តាមការចោទប្រកាន់ លោក Tohari បានចាប់ផ្តើមសម្លាប់អតិថិជនរបស់លោកក្នុងឆ្នាំ ២០២០ ។ បុរសនេះត្រូវបានចាប់ខ្លួនជាច្រើនលើកមកហើយពីបទឧក្រិដ្ឋ ក្លែងបន្លំប្រាក់ និងបានជាប់ពន្ធនាគារក្នុងឆ្នាំ ២០១៩ លើករណីដូចគ្នា។

