មនុស្សច្រើនជាង១៤០០នាក់ចូលរួមរត់ម៉ារ៉ាតុនឆ្នាំ២០២៣នៅតំបន់អង្គរ

2023/04/09 01:53:42 pm        138

សៀមរាប÷ ការរត់ម៉ារ៉ាតុនឆ្នាំ២០២៣ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ដើម្បីអបអរសាទរព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃទី ៩ ខែមេសា នេះ មានអ្នកចូលរួមច្រើនជាង ១៤០០នាក់ ដែលមានទាំងប្រជាពលរដ្ឋខ្មែរក្មេងចាស់ប្រុសស្រី និងជនបរទេសផងដែរ។ នេះបើយោងតាមការបញ្ជាក់ពីសហភាពសហព័ន្ធយុវជនកម្ពុជាដែលជាអ្នករៀបចំកម្មវិធី។

នៅក្នុងកម្មវិធីរត់មានរយៈចម្ងាយ ៣ គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ, និង២១គីឡូម៉ែត្រ ដែលអ្នករត់ទាំងអស់ចាប់ផ្ដើមចេញដំណើរពីមុខបរិវេណខាងមុខប្រាសាទអង្គរវត្ត ឆ្ពោះតាមច្រកទន្លអុំ បន្តរត់កាត់តាមប្រាសាទបាយ័ន ឆ្ពោះទៅព្រលានជល់ដំរី និងបន្តទៅកាន់ក្លោងទ្វាជ័យ វង់ទៅតាមស្រះស្រង់ និងចុងបញ្ចប់ត្រឡប់មកកាន់កន្លែងដើមវិញ។

តាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី បានឱ្យដឹងថា ថវិកាដែលប្រមូលបានតាមរយៈការរត់ម៉ារ៉ាតុនឆ្នាំនេះ នៅក្នុងកម្មវិធី រត់ និងជិះកង់ (FAN RUN AND CYCLING) ឆ្នាំនេះ និងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ដើម្បីជួយសង្គ្រោះកុមារកម្ពុជាជាច្រើននាក់ដែលកំពុងត្រូវការការព្យាបាល។

ការចូលរួមយ៉ាងច្រើនកុះករនៅក្នុងកម្មវិធីរត់ម៉ារ៉ាតុននេះ មិនត្រឹមតែបង្ហាញឱ្យឃើញពីទឹកចិត្តស្រលាញ់វិស័យកីឡា ថែមទាំងបានបង្ហាញឱ្យឃើញពីកម្លាំងសាមគ្គីគ្នាក្នុងមហាគ្រួសារខ្មែរ ដើម្បីអបអរនូវព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ស្វាគមន៍ឆ្នាំថ្មី ក៏ដូចជាចូលរួមបំផុសនូវស្មារតីកីឡាមុននឹងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕ ដោយ ÷ សុជាតា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm