តៃវ៉ាន់ ៖ យន្តហោះចម្បាំងត្រូវបានគេមើលឃើញហោះចេញពីមូលដ្ឋានទ័ពអាកាសនៅកោះតៃវ៉ាន់កាលពីថ្ងៃសៅរ៍ ពេលដែលចិនចាប់ផ្តើមធ្វើសមយុទ្ធយោធា ដើម្បីឆ្លើយតបនឹងជំនួបរបស់លោកស្រីប្រធានាធិបតី Tsai Ing-wen ជាមួយប្រធានសភាសហរដ្ឋអាមេរិកលោក Kevin McCarthy កាលពីដើមសប្តាហ៍ ។
ក្រោយមកគេមើលឃើញ យន្តហោះចម្បាំង Mirage 2000-5នៃកងកងទ័ពអាកាសកោះតៃវ៉ាន់ បានចុះចតនៅមូលដ្ឋានទ័ពអាកាស Hsinchu ក្រោយបញ្ចប់សមយុទ្ធ ។
ក្រសួងការពារជាតិកោះតៃវ៉ាន់ និយាយកាលពីព្រឹកថ្ងៃសៅរ៍ថា ខ្លួនបានប្រទះឃើញយន្តហោះចម្បាំងចិនចំនួន ៤២គ្រឿង ហោះឆ្លងកាត់ខ្សែបន្ទាត់មេដ្យានដ៏ចម្រូងចម្រាសលើច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលចិនចាប់ផ្តើមសមយុទ្ធយោធារយៈពេល ៣ថ្ងៃ ក្នុងចេតនាបញ្ជូនសារព្រមានធ្ងន់ធ្ងន់មកលើកោះតៃវ៉ាន់ ៕ ដោយ ៖ សារ៉ាត់

