សមាជិកថ្មី៧០០នាក់ មកពីគណបក្សនយោបាយផ្សេងៗ សម្រេចចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា

2023/04/09 07:29:06 pm        217

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ គណបក្សប្រជាជនកម្ពុជា សាខារាជធានីភ្នំពេញ បានធ្វើ​ពិធីប្រកាសសាខាគណបក្សប្រជាជនកម្ពុជាចល័តតាមមូលដ្ឋាន ភ.ព.ព.ស និងបញ្ចូលសមាជិក-សមាជិកា ថ្មីចំនួន៧០០នាក់បន្ថែម ដែលសុទ្ធសឹងតែជាសមាជិក បានបញ្ឈប់ខ្លួនពីគណបក្សនយោបាយផ្សេងៗ ហើយ​វិលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ។

អង្គពិធីខាងលើនេះ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី សាម៉េត ទីប្រឹក្សាផ្ទាល់ និង​ជាតំណាងដ៏ខ្ពង់ខ្ពស់​របស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធានគណបក្សប្រជាជនកម្ពុជា និងវត្តមានឯកឧត្តមលោកជំទាវ អស់លោកលោក​ស្រីថ្នាក់ដឹក​នាំជា​ច្រើនរូបទៀតផងដែរ ។

ក្នុងអង្គពិធីខាងលើ ឯកឧត្តមបណ្ឌិត លី សាម៉េត បានសម្តែងនូវអារម្មណ៍រីករាយ និងស្វាគមន៍បំផុត ចំពោះការ​សម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនសមាជិកសមាជិកាថ្មី ទាំង៧០០នាក់ ដែលបានចូលមករួម​រស់នយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជាកម្ពុជា ដែលជាគណបក្សមួយតែងគិតគូរដល់ពលរដ្ឋ និងប្រឹងប្រែងរកសុខសន្តិភាព និងការអភិវឌ្ឍន៍នានា ជូនមាតុភូមិជាតិ ដែលផ្ទុយពីគណបក្សនយោបាយមួយចំនួន បានតែស្រែក បានតែនិយាយ ប៉ុន្តែមិនមានបានជួយអ្វីដល់ពលរដ្ឋ និងសង្គមជាតិរបស់ខ្លួននោះឡើយ ។

ឯឧត្តមបណ្ឌិត បានមានប្រសាសន៍បន្ត ថា ៖ សម្តេចតេជោ គឺជាទេវតារស់នាពេលបច្ចុប្បន្ននេះ ដែលសម្តេចបានជួយ​សង្រ្គោះប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ឲ្យរស់នៅក្រោមដំបូល នៃសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឯកឧត្តមបញ្ជាក់ថា សុខសន្តិភាព ដែលកំពុងមាននាពេលបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជា គឺសម្តេចបានលះបង់​កម្លាំងកាយពល និងហ៊ានលះបង់ជីវិតផ្ទាល់របស់សម្តេច ដើម្បីទៅប្តូរយកសន្តិភាពមកជូនពលរដ្ឋ និងប្រទេសជាតិ​ទាំងមូល ។ ដូច្នោះហើយ ឯកឧត្តម សូមអំពាវនាវអោយបងប្អូនពលរដ្ឋកម្ពុជាទាំងអស់ សូមចូលរួមថែរក្សា​សុខសន្តិភាព ដែលសម្តេចនាយករដ្ឋមន្ត្រីខិតខំរកដោយភាពលំបាក អោយបានគង់វង្សផង ដើម្បីឲ្យប្រទេស​ជាតិយើង បន្តការអភិវឌ្ឍន៍និងរីកចម្រើន ជាបន្ត និងនិរន្តទៅមុខ នាថ្ងៃអនាគត់ ។

ក្នុងឱកាសដដែលនោះដែរ ឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការ​ទីស្តីការគណ:រដ្ឋមន្ត្រី​ បានមានប្រសាសន៍ ណែនាំដល់សមាជិកគណបក្សប្រជាជកម្ពុជា ត្រូវត្រៀមឯកសារ ឲ្យបានគ្រប់គ្រាន់ សម្រាប់ការបោះឆ្នោត នៅខែកក្កដាខាងមុខ ។ ឯកឧត្តម បានមានប្រសាសន៍ អោយបងប្អូន​គិតគូរអោយបានច្បាស់លាស់ចំពោះការសម្រេចចិត្តចូលរួមរស់ជាមួយគណបក្សនយោបាយណាមួយនោះ ហើយត្រូវដឹងការពិតថា គណបក្សណាដែលជួយដល់ពលរដ្ឋពិតប្រាកដ និង ជួយដល់សង្គមជាតិអោយ​មានការរីកចម្រើនឥតឈប់ឈរ នោះ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយនោះទេ ។

ជាមួយគ្នានោះ ឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និង​ជាអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជា មានសមាជិក នៅទូទាំង​រាជធានីភ្នំពេញ ជាង៧០ម៉ឺននាក់ និងជាង៦លាននាក់ នៅទូទាំងប្រទេស។

ឯកឧត្តម បានលើកឡើងបន្តថា ការចូលរួមជាសមាជិក របស់គណបក្សនយោបាយណាមួយនោះ ត្រូវស្វែងយល់​ឲ្យបានច្បាស់ ពីប្រវត្តិរបស់គណបក្ស គោលនយោបាយ មេដឹកនាំ ធនធានមនុស្ស និងហិរញ្ញវត្ថុរបស់របស់គណបក្ស នេះទើបជាការសម្រេចចិត្តដ៏ត្រឹមត្រូវ សម្រាប់ខ្លួនឯងផ្ទាល់ និងប្រទេសជាតិ ៕ អត្ថបទ ​៖ លី ហេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm