លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga​ បន្ត​តាង​តឹង​ក្រោយ​ក្រុម​យក្ស​ទាំង​បី​សុទ្ធតែ​ឈ្នះ​

2021/05/03 10:18:12 pm        131

​បាល់ទាត់៖ ​ក្របខណ្ឌ​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga​ បាន​ឈាន​ដល់​សប្តាហ៍​ទី​៣៤ ហើយ​ចុង​សប្តាហ៍​កន្លងទៅ​ ខណៈ​ស្ថានភាព​ប្រជែង​ជើងឯក​នៅតែ​បន្ត​តានតឹង ​ក្រោយ​ក្រុម​យក្ស​ទាំងបី​សុទ្ធតែ​ឈ្នះ​ដូចគ្នា​។ ​Barcelona ប្រកួត​ចុងក្រោយ​គេ​យប់មិញ​ បាន​យកឈ្នះ​នៅ​ទឹកដី Valencia ៣-២​។

​​ក្រុម​ម្ចាស់ផ្ទះ Valencia នាំមុខ​មុន​អោយ Gabriel នាទី​ទី៥០ មុនពេល​ដែល Messi តាម​ស្មើ​វិញ​នាទី​ទី៥៧​។ ក្រោយមក Antoine Griezmann​ ស៊ុត​នាំមុខ​លើកដំបូង​អោយ Barcelona នាទី​ទី៦៣ មុន​ពេល​ដែល Messi បន្ថែម​គ្រាប់​ទី២ របស់ខ្លួន​នៅ​នាទី​ទី៦៩​។ ​មុន​ចប់ Valencia ក៏​តប​បាន​មួយ​គ្រាប់​ចុង​ក្រោយ​ដោយ Carlos Soler​ នាទី​ទី៨៣​។ ​ជ័យជំនះ​នេះ​ធ្វើអោយ Barcelona បន្ត​ឈរ​លេខ៣ មាន ៧៤ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​លេខ២ Real Madrid​។

​​ក្រុម​របស់លោក Zinedine Zidane បាន​យកឈ្នះ Osasuna ២-០ កាលពី​ថ្ងៃ​សៅរ៍​ដោយ​គ្រាប់​បាល់​របស់ Eder Militao ​និង Casemiro​។ ​ចំណែក​ក្រុម​កំពូល​តារាង​នៅតែ​ជា Atletico Madrid ដដែល​មាន ៧៦ពិន្ទុ​ពីលើ Real Madrid និង Barcelona ២ពិន្ទុ​។ ​ក្រុម​របស់លោក Diego Simeone ​បាន​យកឈ្នះ​នៅ​ទឹកដី Elche កាលពី​ថ្ងៃ​សៅរ៍ ១-០ ដោយ​គ្រាប់​បាល់​ជ័យជំនះ​របស់ Marcos Llorente៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm